Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់មីស៊ីលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី កំណត់គោលដៅរោងចក្រគីមី

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥, អ៊ុយក្រែន បានបាញ់មីស៊ីលសន្ធាប់លើតំបន់ Bryansk នៃព្រំដែនរុស្ស៊ី ខណៈលោកអភិបាលអះអាងថា ការវាយប្រហារនេះ គឺកំណត់គោលដៅលើរោងចក្រគីមីដ៏ធំមួយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលតំបន់លោក Aleksandr Bogomaz បានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានបាញ់មីស៊ីលច្រើនប្រភេទណាស់លើព្រំដែនរុស្ស៊ី ប៉ុន្តែខែលការពារស្ទាក់ចាប់បាន ហើយមិនបណ្តាលឲ្យមានជនរងគ្រោះឬបង្កការខូចខាតអ្វីឡើយ។ យ៉ាងណា លោកមិនបញ្ជាក់លម្អិតអំពីរឿងនេះទេ។

ការវាយប្រហារនេះកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីមាន​សេចក្តី​រាយការណ៍​អំពី​​ការ​ផ្ទុះ​ឆេះ​​រោង​ចក្រ​​​​ផលិត​អង្គធាតុ​រាវ «​​​​អាសេតូន (acetone)​» ​ដែលជា​​ធាតុ​គីមី​ចាំបាច់​​​​មួយ​សម្រាប់​វិស័យ​ឧស្សាហកម្ម ​នៅ​​ក្នុង​ឧស្សាហកម្មនៃតំបន់ Leningrad របស់រុស្ស៊ី។

ត្បិតតែ​​រុស្ស៊ី​មិន​បញ្ជាក់​ពីមូល​ហេតុ​នៃ​ការ​ផ្ទុះ​ឆេះ​នោះក៏ពិតមែន​ ប៉ុន្តែ​គេសង្ស័យថា វាគឺបង្កឡើងដោយការវាយប្រហាររបស់ដ្រូនអ៊ុយក្រែន។ ​រោងចក្រ​នេះ​​មាន​​​ទំហំ​ ​​១៦០០​​ម៉ែត្រការ៉េ​ ហើយការ​ឆេះនោះ ​​​នាំឲ្យមានការធ្លាយប្រេងយ៉ាងធំ។

(រូបថត៖ Reuters)

លើសពីនេះ អ៊ុយក្រែន ក៏អះអាងវាយប្រហារឃ្លាំងផ្ទុកប្រេងឥន្ធនៈ នៅទីតាំងផ្គត់ផ្គង់មីស៊ីលនៃមូលដ្ឋានទ័ពអាកាសរុស្ស៊ីផងដែរ ដែលបណ្តាលឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ម្តងហើយម្តងទៀត កងកម្លាំងអ៊ុយក្រែន តែងយកមីស៊ីលផ្គត់ផ្គង់ដោយលោកខាងលិចទៅវាយប្រហារចូលទឹកដីរុស្ស៊ី ក្នុងនោះរួមមានទាំងមីស៊ីលផ្លោង ATACMS របស់សហរដ្ឋអាមេរិក និងមីស៊ីល Cruise របស់បារាំងនិងអង់គ្លេសផងដែរ។

យ៉ាងណា ទីក្រុងមូស្គូតែងព្រមានមិនដាច់ពីមាត់ថា ការវាយប្រហារបែបនេះកំពុងទាញអង្គការណាតូឲ្យចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះហើយ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងត្បូង អះអាងថា ទ័ពកូរ៉េខាងជើង ៣០០នាក់ស្លាប់ និង ២ ៧០០នាក់របួស នៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម