Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខអង្គការណាតូ ប្រាប់ឲ្យសមាជិកខ្លួន រៀនសូត្រតាមរុស្ស៊ី

បានផុស

នៅ

ឆ្លើយតបទៅនឹងសំណួរនៅចុងកិច្ចប្រជុំរួមរបស់គណៈកម្មាធិការកិច្ចការបរទេសសភាអឺរ៉ុប (AFET) និងអនុគណៈកម្មាធិការសន្តិសុខនិងការពារជាតិ (SEDE) កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) បានប្រាប់ឲ្យសមាជិកខ្លួនទាំងអស់ ត្រូវរៀនសូត្រតាមប្រទេសរុស្ស៊ី រឿងបង្កើនការចំណាយផ្នែកយោធារបស់ពួកគេ។

លោក ម៉ាក រូតេ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអះអាងថា «ត្បិតថាឥឡូវសមាជិករបស់យើង២ភាគ៣ បានបំពេញតាមគោលដៅចំណាយ២%នៃ GDP របស់ពួកគេក៏ពិតមែន ប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយដើម្បីការពារខ្លួនពីទីក្រុងមូស្គូ។ ឥឡូវយើងមានសុវត្ថិភាពមែន ប៉ុន្តែ៤-៥ឆ្នាំខាងមុខ មើលមិនឃើញទេ។ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកចំណាយប្រាក់បន្ថែមទៀតប៉ុណ្ណោះ មិនមែនខ្ញុំថា២%មិនគ្រប់គ្រាន់ ហើយកំណត់គោលដៅថ្មីលើសនេះទេ»។

លោកសង្កត់ធ្ងន់ថា «ណាតូត្រូវការពេលមួយឆ្នាំឯណោះដើម្បីផលិតអាវុធនិងគ្រាប់កាំភ្លើង ឲ្យបានស្មើនឹងបរិមាណដែលរុស្ស៊ីផលិតដោយចាយពេលត្រឹម៣ខែ។ សូមមើលរុស្ស៊ីទៅ! ពួកគេកំពុង​ចំណាយ​រហូត​ដល់ ៩% នៃ GDP របស់​ខ្លួន​លើ​វិស័យ​យោធា»។

ជុំវិញការបង្កើនថ្លៃចំណាយរបស់ណាតូនេះដែរ កាលពីសប្តាហ៍មុន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យសមាជិកអង្គការនេះទាំងអស់ ត្រូវ​បង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃ GDP។

ទ័ពណាតូ (រូបថត៖ Getty)

លោកប្រាប់អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២៥​ថា សមាជិក​ណាតូ​ទាំង​អស់ អាច​មាន​លទ្ធភាព​ក្នុង​ការ​បង្កើន​ថវិកា​ការការពារ​ជាតិ​របស់​ពួក​គេ​ឲ្យ​ដល់ ៥% មិនមែន​ ២% ដូច​ពេល​បច្ចុប្បន្ន​នេះឡើយ។

លោក ត្រាំ បាន​រិះគន់​ជា​យូរ​ណាស់​មក​ហើយ​ទៅ​លើ​អង្គការ​ណាតូ ហើយ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២៤ លោក​បាន​គំរាម​ជា​ថ្មីម្ដង​ទៀត​ថា​ អាមេរិក​នឹង​ដកខ្លួនចេញពីសម្ព័ន្ធភាពយោធា​មួយ​នេះ បើសមាជិក​នីមួយៗ​មិនព្រមបង្កើនការចំណាយ​ការ​ការពារ​ជាតិ​របស់​ខ្លួនទេនោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន គ្រាន់តែអាមេរិកអាឯង បានរួមចំណែកដល់ទៅ ៦០% ឯណោះលើថ្លៃចំណាយយោធារបស់ណាតូ។ ដូច្នេះបើគ្មានទីក្រុងវ៉ាស៊ីនតោនទេនោះ សមាជិកណាតូអឺរ៉ុប នឹងត្រូវបង្កើនការចំណាយរហូតដល់ ១០% នៃ GDP របស់ពួកគេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ៖ សមាជិក​ណាតូ គួរ​បង្កើន​ប្រាក់​ការពារ​ជាតិ​ឲ្យ​ដល់ ៥% នៃ GDP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម