Connect with us

ព័ត៌មានជាតិ

ស្រុកសំរោង បិទភូមិចំនួន២ជាលើកដំបូង ជាប់ពាក់ព័ន្ធបុគ្គលិក​ស៊ីនទ្រី​ឆ្លង​កូវីដ១៩

បានផុស

នៅ

អាជ្ញាធរស្រុកសំរោង បានសម្រេចបិទភូមិចំនួន ២ បណ្តោះអាសន្នបន្ទាប់ពីរកឃើញបុរសម្នាក់ធ្វើការនៅក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី មានវិជ្ជមានជំងឺកូវីដ១៩។

ភូមិទាំងពីរដែលបិទនោះ គឺភូមិពន្លឺ ឃុំជំរះពេន និងភូមិត្បាច ឃុំជេីងគួន ស្រុកសំរោង ដែលមានអ្នកប៉ះពាល់អ្នកមានវិជ្ជមានកូវីដ១៩។

ការសម្រេចនេះ ជាការគិតគូរខ្ពស់អំពីបញ្ហាសុខទុក្ខរបស់បងប្អូនប្រជា​ពលរដ្ឋ ក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ឲ្យប្រាកដនិងប្រសិទ្ធិភាព ហើយងាយស្រួលក្នុងការតាមដាននៅមុខសញ្ញាដែលជាហ៊ាននិភ័យ និងបង្កើនការប្រុងប្រយ័ត្ន កុំនៅជិត ឬប៉ះពាល់អ្នកដែលមកពីតំបន់ផ្សេងៗ ដែលមានហានិភ័យខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីលោកកេត​ ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ សន អ៊ុយ អាយុ ៣២ ឆ្នាំ ជាបបុគ្គលិកធ្វើការនៅក្រុមហ៊ុនស៊ីនទ្រី បានមកស្នាក់នៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ កាលពីយប់ថ្ងៃទី ១៣មីនា មានវិជ្ជមានជំងឺកូវីដ១៩។

ការរកឃើញនេះ បន្ទាប់ពី សមត្ថកិច្ច និងមន្ត្រីពេទ្យចុះពិនិត្យសុខភាពឃើញមានកម្តៅឡើងខ្ពស់ នៅព្រឹកថ្ងៃទី ១៤ បុរសរូបនេះ និង គ្រួសារ (ប្រពន្ធ និង កូន ចំនួន ២ នាក់) រដ្ឋបាលស្រុកនិងមន្ទីពេទ្យបង្អែកបាទីបានដឹកយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក ខេត្តតាកែវ។

បច្ចុប្បន្នបុរសម្នាក់នេះកំពុងដាក់សម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ រីឯ ភរិយានិងកូនរបស់គាត់កំពុងដាក់បន្តធ្វើចត្តាឡីស័កនៅសណ្ឋាគាសេវេនដេ ក្នុងខេត្តតាកែវដដែល៕

អត្ថបទ៖ វិរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម