Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​លើក​ទី​២ក្នុង​ឆ្នាំ​២០២៥ មុន​ពេល ត្រាំ ឡើង​កាន់​តំណែង

បានផុស

នៅ

យោធាកូរ៉េខាងត្បូង បាននិយាយថា នៅ​ថ្ងៃអង្គារ​ទី​១៤​ខែ​មករា​ឆ្នាំ​២០២៥​នេះ​ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលមិនស្គាល់អត្តសញ្ញាណយ៉ាងហោចណាស់មួយគ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ដែល​ជា​ការ​បង្អួត​ពី​សាច់ដុំ​អាវុធ​ មុនពេលលោក ដូណាល់ ត្រាំ វិលត្រឡប់ទៅកាន់សេតវិមានវិញ។

លោក គីម ជុងអ៊ុន (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គសេនាធិការ​ចម្រុះ​របស់កូរ៉េខាងត្បូង មិនបានបញ្ជាក់ភ្លាមៗថាតើការសាកល្បងនេះពាក់ព័ន្ធនឹងមីស៊ីល​ប៉ាលិស្ទិក ឬអាវុធប្រភេទផ្សេង​មួយ​​ណា​នោះ​ឡើយ ហើយ​ក៏​​មិន​ទាន់​ដឹង​ច្បាស់​ថា ​អាវុធ​នោះ​ហោះ​ដល់​កម្រិត​ណា​ដែរ។

វាជាការ​បាញ់បង្ហោះ​មីស៊ីល​លើក​ទី២ របស់កូរ៉េខាងជើងនៅឆ្នាំ២០២៥ បន្ទាប់ពីការ​​បាញ់​សាកល្បង​កាលពីសប្តាហ៍មុន។

កូរ៉េខាងជើង បាន​បញ្ជាក់​ថា ការសាកល្បងកាលពីថ្ងៃទី៦​ខែមករា គឺជាមីស៊ីលរយៈចម្ងាយមធ្យម​ល្បឿន​លឿនជាងសំឡេងថ្មី ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារគោលដៅដាច់ស្រយាលនៅប៉ាស៊ីហ្វិក ខណៈដែលមេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាថានឹងពង្រីកអាវុធនុយក្លេអ៊ែរបន្ថែមទៀត ដើម្បីទប់ទល់នឹងប្រទេសគូប្រជែង។

ការ​ធ្វើ​តេស្ត​អាវុធ​របស់​កូរ៉េ​ខាង​ជើង បាន​ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​គួរ​ឲ្យ​​ព្រួយ​បារម្ភ។ តួ​យ៉ាង​ដូចជា ប្រព័ន្ធដែល​កូរ៉េ​ខាង​ជើង​បានបង្ហាញក្នុងឆ្នាំ​២០២៤ រួមមាន មីស៊ីល​អន្តរទ្វីប​ប្រើ​ឥន្ធនៈរឹង ដែល​អាច​វាយប្រហារ​ដល់​ទឹក​ដី​​អាមេរិក និងមីស៊ីល​រយៈចម្ងាយខ្លីជាច្រើន ដែលត្រូវបាន​បង្កើត​ឡើងដើម្បី​បាញ់​ចូល​​​ទឹក​ដី​កូរ៉េខាងត្បូង។ មានការព្រួយបារម្ភថា សមត្ថភាពយោធារបស់​កូរ៉េ​ខាង​ជើង​អាចឈានទៅមុខបន្ថែមទៀត តាមរយៈការផ្ទេរបច្ចេកវិទ្យាពីប្រទេសរុស្ស៊ី ខណៈដែលប្រទេសទាំងពីរ​បាន​ចាប់​ដៃ​សហការ​គ្នា​យ៉ាង​​ស្អិត​ល្មួត​ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

នៅក្នុងសន្និសីទ​នយោបាយចុងឆ្នាំមួយ លោក គីម ជុងអ៊ុន បានប្តេជ្ញាអនុវត្តគោលនយោបាយប្រឆាំងសហរដ្ឋអាមេរិក «តឹងតែងបំផុត» ហើយបានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល​លោក ចូ បៃដិន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទីក្រុងសេអ៊ូល និងតូក្យូ ដែលលោកបានពិពណ៌នាថាជា «ប្លុកយោធានុយក្លេអ៊ែរសម្រាប់ការឈ្លានពាន»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​មិន​បាន​បញ្ជាក់​ពី​ផែនការ​គោលនយោបាយ​របស់​លោក គីម ឬ​និយាយ​អំពី​ការ​អត្ថាធិប្បាយ​ជាក់លាក់​ណាមួយ​អំពី​លោក ត្រាំ នោះ​ទេ។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី លោក ត្រាំ បានជួបលោក គីម ចំនួនបីដងសម្រាប់ការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

បើទោះជាលោក ត្រាំ ត្រឡប់ទៅសេតវិមានវិញក៏ដោយ ក៏ការបន្តទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង​ទំនងជាមិន​អាចទៅ​រួច​នោះទេ។ ក្រុមអ្នកជំនាញ បាននិយាយថា ជំហរ​រឹងមាំ​របស់លោកគីម ក្រោយ​ការ​​ពង្រីក​ឃ្លាំង​អាវុធនុយក្លេអ៊ែរ ការ​ធ្វើ​ឲ្យ​សម្ព័ន្ធភាពស៊ីជម្រៅជាមួយរុស្ស៊ី និងការចុះខ្សោយនៃការអនុវត្តទណ្ឌកម្មអន្តរជាតិរបស់អាមេរិក បាន​បង្ហាញពី​បញ្ហា​ថ្មីក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នា​ដោយ​នុយក្លេអ៊ែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣២ វិនាទី មុន

កម្ពុជារកចំណូលបានជាង $៦៧១ លាន ពីការនាំចេញជ័រកៅស៊ូ ខណៈតម្លៃបានកើនជាង ៦០០ ដុល្លារ ក្នុងមួយតោន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

Sokha Hotels

ព័ត៌មានពេញនិយម