ព័ត៌មានជាតិ
រូបភាពថ្មីៗនៅការដ្ឋានសាងសង់ស្ពានឆ្លងទន្លេខេត្តក្រចេះ ខណៈកម្មករសម្រុកឲ្យរួចតាមផែនការ
ខណៈស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះគ្រោងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំនេះ ដោយឡែកបើក្រឡេកមើលសកម្មភាពដំណើរការសាងសង់ក៏កាន់តែមមាញឹកដើម្បីសម្រេចទៅតាមផែនការ។
កាលពីចុងសប្ដាហ៍មុននេះ ក្រុមការងារកម្ពុជាថ្មីបានចុះទៅដល់ទីតាំងការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនៅផ្នែកខាងលិចស្ថិតនៅភូមិថ្មរាប ស្រុកព្រែកប្រសព្វខេត្តក្រចេះ។
ប្រភពពីកម្មករមួយរូបបានផ្តល់បទសម្ភាសដល់កម្ពុជាថ្មីដោយសុំមិនបញ្ចេញឈ្មោះថា ខណៈគម្រោងស្ពាននឹងដាក់ឲ្យប្រើប្រាស់ឆាប់ៗនេះ ក្រុមកម្មករនៅការដ្ឋានក៏កំពុងសម្រុកហើយតាមផែនការ ក្នុងរយៈពេល ៣ ខែទៀតនឹងសម្រេចឲ្យបានការតភ្ជាប់ពីគល់ស្ពានទៅប្រឡោះកណ្តាលស្ពានឲ្យបានរួចរាល់។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ស្ពានកាត់ទន្លេមេគង្គខេត្តក្រចេះដែលមានតម្លៃសាងសង់ជាង ១០០ លានដុល្លារនេះ នឹងដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្ននៅអំឡុងខែកញ្ញាឆ្នាំ ២០២៥ ខណៈការដ្ឋានសាងសង់គិតមកដល់ពេលនេះសម្រេចបានជាង ៨០%៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់