Connect with us

ជីវិតកម្សាន្ដ

រួសរាយណាស់ ! លោក ព្រាប សុវត្ថិ តែងបង្ហាញការរាក់ទាក់ដល់អ្នកដែលបានជួប ផ្សារភ្ជាប់ទង្វើសប្បុរស

បានផុស

នៅ

ជាមួយ​ភាព​សាមញ្ញៗ ឧកញ៉ា ព្រាប សុវត្ថិ ជា​មនុស្ស​ម្នាក់​ដែល​និយម​ការ​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បំផុត និង​តែង​ពាំនាំ​ស្នាមញញឹម​រាក់ទាក់​ដល់​សាធារណជន ជួប​សំណេះសំណាល​ជាមួយ​អ្នកស្រុក​ក្នុង​តំបន់ ហើយ​ថែមទាំង​ឆ្លៀត​ធ្វើ​សប្បុរស​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់ ទោះ​ល្បីឈ្មោះ​បោះ​សំឡេង និង​មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ តែ​កំពូល​តារា​ចម្រៀង​មាន​ទ្រព្យ​ស្តុក​ស្ដម្ភ​រូប​នេះ នៅតែ​ពេញចិត្ត​ដំណើរ​កម្សាន្ត​ទេសចរណ៍​លើ​ទឹក​ដី​មាតុភូមិ។ មិនតែប៉ុណ្ណោះ តាមរយៈ​សកម្មភាព​នានា បង្ហាញ​ថា រាល់ពេល​ទៅ​ដល់​ទីណា លោក​ពុំ​ដែល​បដិសេធ​នឹង​អ្នកគាំទ្រ ក្នុង​ការ​ស្នើសុំ​ថតរូប ឬ ចំណាយ​ពេល​សំណេះសំណាល​នឹង​ពួកគាត់​ឡើយ។

ជាក់ស្ដែង ក្នុង​ឱកាស​ដំណើរ​កម្សាន្ត​ទេសចរណ៍​របស់​លោក និង​ក្រុម​គ្រួសារ ទៅកាន់​តំបន់​ទេសចរណ៍​ដាច់ស្រយាល​ម្តងៗ សង្កេត​ឃើញ​ថា លោក​តែង​បង្ហាញ​ការ​រាក់ទាក់ និង​ចង់​ដឹង​ពី​សុខទុក្ខ​របស់​អ្នក​រស់នៅ​តំបន់​ទាំងនោះ ពិសេស​លើ​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពួកគាត់​តែម្ដង។ ជារឿយៗ លោក​ក៏បាន​រួមចំណែក​ជួយ​ដល់​ពួកគាត់​ផង​ដែរ តាមរយៈ​ការ​ជួយ​ទិញ ឬ ជូន​ជា​ថវិកា​តិចតួច​ដល់​អ្នក​ដែល​ជួប​ការ​ខ្វះខាត​ខ្លាំង។

តួយ៉ាង តាមរយៈ​វីដេអូ​សកម្មភាព​ដំណើរ​កម្សាន្ត​ថ្មី​មួយទៀត បង្ហាញ​ថា បើ​ទោះបី​ជា​ឧកញ៉ា​រូប​នេះ និង​ក្រុម​គ្រួសារ កំពុង​ចំណាយ​ពេលវេលា​ជាមួយគ្នា​ក៏ដោយ ក៏​លោក​មិន​ដែល​រំលង​ការ​ជួប​រាក់ទាក់​ជាមួយ​អ្នកស្រុក​ក្នុង​តំបន់ ដោយ​ការ​ជួប​ជជែក​លេង ថតរូប​អនុស្សាវរីយ៍ និង​ធ្វើ​សប្បុរស​នោះ​ដែរ។

មហាជន​ប្រាកដជា​បាន​ជ្រាប​ហើយ​ថា ឧកញ៉ា ព្រាប សុវត្ថិ ជា​មនុស្ស​ម្នាក់​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ មិន​ឆ្មើងឆ្មៃ ឬ បង្ហាញ​អាកប្បកិរិយា​ពុំគួរ​គប្បី​ណាមួយ​ដាក់​អ្នកគាំទ្រ​នោះ​ឡើយ។ លើស​ពី​នេះ លោក​តែង​រួមចំណែក​ជួយ​ដល់​សង្គមជាតិ តាមរយៈ​កម្មវិធី​សប្បុរសធម៌​នានា ឬ សកម្មភាព​សប្បុរស​តិចតួច​បែបនេះ ជាហេតុ​ធ្វើ​ឱ្យ​មហាជន​ដែល​ជា​អ្នកគាំទ្រ កាន់តែ​ស្រលាញ់​ពេញចិត្ត​លោក​ទ្វេ​ឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច២ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Song Dae-gwan
ជីវិតកម្សាន្ដ៣ ម៉ោង មុន

តារាចម្រៀងជើងចាស់កូរ៉េ Song Dae-gwan ទទួល​មរណភាព ចំ​ថ្ងៃ​រំលឹក​ខួប​ម្ដាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម