Connect with us

ព័ត៌មានអន្ដរជាតិ

Greenland ចង់​ជួប​លោក ត្រាំ និយាយ​ពី​រឿង​ការពារ​ជាតិ និង​ជីក​រ៉ែ

បានផុស

នៅ

នាយករដ្ឋមន្ត្រី Greenland លោក Mute Egede បាន​និយាយថា ដែន​កោះ​របស់​លោក​​កំពុងសម្លឹងមើលការពង្រឹងទំនាក់ទំនងការពារជាតិ និងការរុករករ៉ែ​ជាមួយសហរដ្ឋអាមេរិក ទោះបីជា​ប្រធានាធិបតី​ទើប​ជាប់ឆ្នោតលោក ដូណាល់ ត្រាំ បាន​ប្រកាស​ក្ដែងៗ​ថា​ចង់​ទិញ​ដែន​កោះ​ដ៏​ធំ​របស់​​ប្រទេស​ដាណឺម៉ាក​នេះ​ក៏​ដោយ។

លោក Mute Egede (រូបភាព៖ AAP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ធ្លាប់​បាន​លើក​ឡើង​ពី​គំនិត​ទិញ​យក​ Greenland តាំង​តែ​ពី​អាណត្តិ​​ដំបូង​របស់​គាត់​​មក​ម៉្លេះ ហើយបានពិពណ៌នាការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តដាណឺម៉ាកថាជា «ភាពចាំបាច់ដាច់ខាត»។

លោក Egede បាន​លើក​ឡើង​ថា រដ្ឋាភិបាលរបស់លោកកំពុងស្វែងរកមធ្យោបាយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចសន្ទនាជាមួយរដ្ឋបាលរបស់លោក ត្រាំ ដែល​នឹង​ឡើង​កាន់​តំណែង​នា​ថ្ងៃ​ទី​២០​ខែមករា​ខាង​មុខ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ច​សន្ទនា​នេះ​​នឹងអាស្រ័យ​លើ​ Greenland ក្នុង​​ការ​សម្រេច​ចិត្ត​ថា​ត្រូវ​ធ្វើ​ដូចម្ដេច។

នៅពេលត្រូវបានសួរអំពីការពង្រីកសមត្ថភាពយោធារបស់​អាមេរិក​លើ​កោះអាកទិកដ៏ធំ​របស់​ខ្លួន លោក Egede បាន​ឆ្លើយ​តប​កាលពីថ្ងៃចន្ទថា៖ «ឯករាជ្យភាពរបស់ Greenland គឺជា​រឿង​​របស់ Greenland ហើយ​ក៏​ទាក់ទងនឹងការប្រើប្រាស់ដីរបស់ខ្លួនផងដែរ ដូច្នេះវាក៏ជា Greenland ខ្លួន​ឯង​ដែលនឹងសម្រេចចិត្តថាតើយើងគួរតែឈានដល់កិច្ចព្រមព្រៀងអ្វី»។

ខណៈកាលពីសប្តាហ៍មុន​លោក ត្រាំ មិនបានច្រានចោលការប្រើប្រាស់សក្តានុពលនៃមធ្យោបាយយោធា ឬសេដ្ឋកិច្ចដើម្បីទទួលបានការគ្រប់គ្រងលើ Greenland អនុប្រធានាធិបតីអាមេរិកដែល​ទើប​ជាប់ឆ្នោតលោក JD Vance បាន​និយាយទៅកាន់ Fox News កាលពីថ្ងៃអាទិត្យ ដោយ​ច្រានចោលការប្រើប្រាស់កម្លាំងយោធា ទោះបីជាលោកបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ Greenland និងធនធានដ៏សម្បូរបែបរបស់វាក៏ដោយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ នាយករដ្ឋមន្ត្រី Greenland បាន​និយាយ​ថា៖ «វា​គួរ​ឲ្យ​បារម្ភ​នៅ​ពេល​យើង​បាន​ឮ​វា​ដំបូង។ ប៉ុន្តែ​អនុប្រធានាធិបតី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ពួកគេ​គ្មាន​​បំណង​​ក្នុង​ការ​ប្រើប្រាស់​អាវុធ​ទេ។ បំណង​របស់យើងគឺនៅក្នុងកិច្ចសហប្រតិបត្តិការ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សប្តាហ៍​ទី​៤ នា​រាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ចុះ​ជួសជុល​ផ្លូវ​បេតុង​សំបុក​មាន់​២ខ្សែ​ដែល​រង​ការ​ខូចខាត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ាស៊ីហ្វិច​នឹង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែកុម្ភៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

តំបន់អភិរក្សសត្វត្មាតនៅខេត្តស្ទឹងត្រែង កំពុងទាក់ទាញភ្ញៀវអន្តរជាតិទៅទស្សនា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរខេត្តស្ទឹងត្រែង ផ្តើមចលនាសម្អាតបរិស្ថាននៅតាមទីសាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម