Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ក្រសួង២ រួមគ្នារៀបចំពិធីលើកកម្ពស់វិស័យទេសចរណ៍ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

បានផុស

នៅ

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ព្រឹកស្អែកនេះ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហការរៀបចំពិធី «ផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ក្រោមអធិបភាពរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ នៅទីស្តីការក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន «ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» មានគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់អ្នកសារព័ត៌មាន ពីវិស័យទេសចរណ៍កម្ពុជា និងផែនការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ សម្បូរបែប កក់ក្តៅ ស្នាមញញឹម ផាសុខភាព និងសុវត្ថិភាព ដើម្បីបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះ កម្មវីធីនេះ​ក៏ធ្វើឡើងស្របពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលកំពុងបង្កឱ្យមានការយល់ច្រឡំ និងផ្តល់ផលប៉ះពាល់លើវិស័យមួយចំនួន រួមទាំងវិស័យទេសចរណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម