Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា អ៊ុយក្រែន នឹងលែងមានឈ្មោះជាប្រទេសទៀតហើយ ក្នុងឆ្នាំនេះ

បានផុស

នៅ

ក្នុងកិច្ចសម្ភាសជាមួយកាសែត Komsomolskaya Pravda និងផ្សាយបន្តដោយ RT កាលពីថ្ងៃអង្គារទី១៤ខែមករាឆ្នាំ២០២៥, លោក នីកូឡាយ ប៉ាទ្រូសេហ្វ ដែលជាជំនួយការជាន់ខ្ពស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានព្រមានថា អ៊ុយក្រែន នឹងលែងមានឈ្មោះជាប្រទេសទៀតហើយនៅក្នុងឆ្នាំនេះ។

លោក នីកូឡាយ ប៉ាទ្រូសេហ្វ (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា «ទីក្រុងមូស្គូចាត់ទុកប្រជាជនអ៊ុយក្រែនជាបងប្អូន ហើយខ្វល់ខ្វាយខ្លាំងបំផុតអំពីការវិវត្តនៅក្នុងប្រទេសនេះ។ យ៉ាងណា ការបង្ខិតបង្ខំដោយហិង្សាឲ្យប្រជាជនប្រកាន់យកមនោគមវិជ្ជាណាស៊ីសម័យទំនើបនិងគោលការណ៍ស្អប់ខ្ពើមរុស្ស៊ីដ៏ឃោរឃៅ កំពុងបំផ្លាញទីក្រុងដែលធ្លាប់តែរីកចម្រើនរបស់អ៊ុយក្រែនដូចជា Kharkov, Odessa, Nikolaev និង Dnepropetrovsk។ ដូច្នេះហើយ គ្មានអ្វីត្រូវសង្ស័យទេ អ៊ុយក្រែន​នឹងលែងជាប្រទេស​ទាំង​ស្រុង​នៅត្រឹម​ឆ្នាំ​នេះឯង»។

ម្យ៉ាងវិញទៀត អ្នកនយោបាយរូបនេះអះអាងថា អ៊ុយក្រែន មិនមែនជាអាទិភាពរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ ទេ ព្រោះគាត់យកចិត្តទុកដាក់ចំពោះតំបន់ផ្សេងទៀតនៃពិភពលោកដូចជា Greenland ម៉ិកស៊ិក កាណាដា និងចិន ជាដើម។

ស្របពេលជាមួយគ្នានោះដែរ លោកសង្កត់ធ្ងន់ថា គោលដៅរបស់ទីក្រុងមូស្គូ ក្នុងប្រតិបត្តិការយោធាប្រឆាំងទីក្រុងកៀវ នៅតែមិនផ្លាស់ប្តូរ ហើយអធិបតេយ្យភាពរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែនពីមុន រួមទាំងតំបន់ Kherson និង Zaporozhye សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ព្រមទាំង Crimea ផងដែរនោះ គឺគ្មានអ្វីត្រូវយកចរចាគ្នាទៀតឡើយ។

ទ័ពអ៊ុយក្រែន (រូបថត៖ NYT)

យ៉ាងណាមិញ បើនិយាយរឿងទំនាក់ទំនងរវាងរុស្ស៊ីនិងខ្នងបង្អែករបស់អ៊ុយក្រែន គឺរុស្ស៊ីឯណោះវិញ, លោក ត្រាំ បង្ហើបថា លោកនឹងជួប ពូទីន ឲ្យបានឆាប់រហ័សបំផុតក្រោយចូលកាន់តំណែងផ្លូវការ។

វិមានក្រឹមឡាំង ក៏ធ្លាប់បង្ហាញឆន្ទៈជួបប្រជុំជាមួយលោក ត្រាំ ដែរ ទោះបីជាមិនមានកាលបរិច្ឆេទច្បាស់លាស់ណាមួយត្រូវបានកំណត់ក៏ដោយ ប៉ុន្តែប្រទេសស្វីស និង​ស៊ែប៊ី ​​ប្រកាស​ថា ពួកគេបើកចំហរក្នុងការធ្វើជាម្ចាស់ផ្ទះនៃជំនួបដោយផ្ទាល់​រវាងមេដឹកនាំទាំងពីរ។

សូមបញ្ជាក់ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្តាលឲ្យ​មនុស្សរាប់ម៉ឺននាក់ស្លាប់ ជម្លៀសខ្លួន​មនុស្ស​រាប់លាននាក់ និងធ្វើឲ្យ​​ប្រេះឆា​ដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងលោកខាងលិច ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ​១៩៦២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក​ ត្រាំ ចង់​ជួប​ ពូទីន ឲ្យ​បាន​លឿន​ក្រោយ​ឡើង​កាន់​តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម