ព័ត៌មានអន្ដរជាតិ
តុលាការរុស្ស៊ីពិន័យ Google បន្ថែមទៀត ព្រោះតែការមិនបង់ពិន័យពីមុនៗ
យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់តុលាការក្រុងមូស្គូ បាននិយាយនៅលើ Telegram ថា តុលាការរុស្ស៊ីបានពិន័យក្រុមហ៊ុនពហុជាតិ Alphabet’s (GOOGL.O) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Google នូវទឹកប្រាក់ចំនួន ៧៧.៩ លានដុល្លារ ចំពោះការមិនគោរពតាមដីកាពិន័យដែលបានដាក់ចេញកាលពីមុន។
រុស្ស៊ីបានបញ្ជាឱ្យថ្នាលបច្ចេកវិជ្ជាបរទេសដែលដំណើរការក្នុងប្រទេសរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ឲ្យលុបមាតិកាដែលខ្លួនចាត់ទុកថា ខុសច្បាប់ ដោយចេញការផាកពិន័យតិចតួច ប៉ុន្តែជាប់លាប់នៅពេលដែលខ្លួនមើលឃើញថាមិនគោរពតាម។ ប៉ុន្តែការផាកពិន័យកាលពីថ្ងៃអង្គារគឺជាការកើនឡើងគួរឱ្យកត់សម្គាល់លើការផាកពិន័យប្រហែល៤ម៉ឺនដុល្លារអាមេរិក។ ទោះយ៉ាងណា Google មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហានេះនោះទេ។
តុលាការស្រុក Chertanovo នៅទីក្រុងមូស្គូបាននិយាយថា ការផាកពិន័យកាលពីថ្ងៃអង្គារត្រូវបានចេញសម្រាប់ការខកខានរបស់ Google ក្នុងការអនុលោមតាមការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល។ តុលាការរុស្ស៊ីមិនបានបញ្ជាក់ថា បទល្មើសរដ្ឋបាលមួយណាដែលត្រូវផាកពិន័យពាក់ព័ន្ធនឹងការផាកពិន័យនោះទេ។
ថ្នាលបច្ចេកវិទ្យា YouTube ជាមាតិកាដែលទាក់ទាញជាងគេនៅក្នុងការបង្ហោះនៅក្នុងទីក្រុងមូស្គូ។ Youtube ធ្លាប់បានទាក់ទាញអ្នកប្រើប្រាស់ប្រចាំថ្ងៃប្រហែល៥០លាននាក់នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែចំនួនទាំងនោះបានធ្លាក់ចុះមកនៅប្រហែល១២លាននាក់។ នេះបើយោងតាមទិន្នន័យរបស់ Google ។
អ្នករិះគន់មួយចំនួនបានចោទប្រកាន់អាជ្ញាធររុស្ស៊ីពីចេតនាបង្អាក់ល្បឿនទាញយករបស់ YouTube ដើម្បីការពារប្រជាជនរុស្ស៊ីពីការមើលមាតិកា របស់ YouTube ដែលប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋាភិបាលរបស់គាត់។
ប៉ុន្តែ រុស្សីបានបដិសេធថា បញ្ហាទាំងនេះបណ្តាលមកពី Google បរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីរបស់ខ្លួន ដែលជាការចោទប្រកាន់ដែលជំទាស់ដោយក្រុមហ៊ុន និងអ្នកជំនាញបច្ចេកវិទ្យារបស់ Google។ លោក Putin កាលពីខែធ្នូក៏បានចោទប្រកាន់ក្រុមហ៊ុន Google ថាជាឧបករណ៍ប្រើប្រាស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីរកផលប្រយោជន៍នយោបាយផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់