ព័ត៌មានជាតិ
ការដោះដូរពាណិជ្ជកម្មកម្ពុជា-ចិនសម្រេចបានជាង១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤
ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ចិនសម្រេចបានជាង១៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ កើនឡើងជិត២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមានជាង ១២ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាម GDCE គិតចាប់ពីដើមខែមករា ដល់ដំណាច់ខែធ្នូឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបាននាំចេញទៅចិនសម្រេចបានជាង ១,៧៥ ពាន់លានដុល្លារ កើនឡើង ១៨,៤ ភាគរយ ខណៈការនាំចូលមានជាង ១៣,៤៣៩ ពាន់លានដុល្លារកើនឡើងប្រមាណ២៤,៦ភាគរយ។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២៤កន្លងមកនេះ គឺកម្ពុជាមានឱនភាព រហូតទៅដល់ជាង ១១,៦៨៩ ពាន់លានដុល្លារ។
លោកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយលើកឡើងថាចាប់តាំងពីប្រទេសទាំងពីរបានអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទាំងការដោះដូរទំនិញ និងការលំហូរវិនិយោគមានកំណើនជាលំដាប់។
លោកអ្នកឧកញ៉ាបានថ្លែងថា៖«យើងសង្កេតឃើញថាផលិតផលរបស់កម្ពុជា ជាពិសេសគឺផលិតផលកសិកម្មជាច្រើនត្រូបាននាំចេញទៅកាន់ទីផ្សារចិន ខណៈដែលយើងក៏បានទាក់ទាញទាំងអ្នកវិនិយោគិនចិន និងប្រទេសដទៃទៀតមកវិនិយោគសម្រាប់នាំចេញទៅចិនផងដែរ។
ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្មដែលកម្ពុជាមានច្រើនជាមួយប្រទេសចិនមានទំហំច្រើននោះ លោកអ្នកឧកញ៉ា លឹម ហេងបានបញ្ចាក់ថា ដោយសារតែប្រទេសចិនជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរនៅតាមបណ្តារោងចក្រនានា ។
លោកអ្នកឧកញ៉ា ថា លើសពីនោះទៅទៀត ចិនក៏ជាប្រភពនៃអ្នកផ្គត់ផ្គង់សំភារៈសំណង់ដ៏ធំមួយរបស់កម្ពុជាផងដែរ ស្របពេលដែលផលិតផលចំណីអាហារនិងម្ហូបមួយចំនួនក៏ត្រូវបានកម្ពុជានាំចូលដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុកផងដែរ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់កម្ពុជាថ្មីកាលពេលថ្មីៗនេះថា រហូតមកទាល់បច្ចុប្បន្នការនាំចេញរបស់កម្ពុជាទៅប្រទេសចិនកំពុងកើនឡើងជារៀងរាល់ឆ្នាំ ស្របពេលដែលប្រទេសទាំងពីរបានកំពុងអនុវត្តន៍នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមុខទំនិញកម្ពុជាកាន់តែច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារដ៏ធំជាងគេនៅអាស៊ីមួយនេះ។
លោកថា៖«ស្របពេលដែលកម្ពុជាកំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារចិន យើងក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងកាន់តែសម្បូរបែប ដើម្បីលើកកម្ពស់ការនាំចេញឱ្យកាន់តែច្រើន»។
កន្លងមកលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ផលិតផលកសិផលជាច្រើនត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន ដូចជាអង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយ ចេកជាដើម។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការនាំចេញទៅទីផ្សារបរទេសកើនឡើង ដោយសារកម្ពុជាបើកទីផ្សារថ្មីដូចជាប្រទេសចិនជាដើម៕
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?