ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ឆ្នាំ២០២៤ មានការកើនឡើងព័ត៌មានក្លែងក្លាយជាង៤០០ករណី ដែលជាក្តីបារម្ភលើវិស័យទេសចរណ៍កម្ពុជា
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅឆ្នាំ២០២៤ មានការកើនឡើងនូវព័ត៌មានមិនពិតជាង៤០០ករណី បើធៀបនឹងឆ្នាំ២០២៣ ដែលទាំងនេះធ្វើឱ្យមានភាពចលាចល ព្រួយបារម្ភ ចំពោះការផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។

លោក លើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីផ្សព្វផ្សាយ «ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលសហការរៀបចំដោយក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រីបានបន្តថា នៅក្នុងឆ្នាំ២០២៣ មានព័ត៌មានក្លែងក្លាយចំនួន ៣,២០៨ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ ក្នុងនោះ ក្នុង១ខែ មានព័ត៌មានក្លែងក្លាយត្រូវបានផ្សាយ ២០០ ទៅ ៣០០ព័ត៌មានក្នុងមួយខែឡើយ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ មានព័ត៌មានក្លែងក្លាយចំនួន ៣,៦៥១ព័ត៌មាន ដែលមានការកើនឡើងចំនួនជាង ៤០០ករណី បើប្រៀបនឹងឆ្នាំ២០២៣ ដែលផ្សាយមិនពិតពាក់ព័ន្ធនឹងបញ្ហានយោបាយ សន្តិសុខជាតិ សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ទាំងនេះធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ដោយលោកបញ្ជាក់ថា នៅពេលមានព័ត៌មានមិនពិតច្រើននៅកម្ពុជា នឹងធ្វើឱ្យទេសចរអន្តរជាតិ ដែលមានបំណងទស្សនាកម្ពុជា មានក្តីកង្វល់ និងទទួលបានព័ត៌មានដែលមិនពិតប្រាកដ។

ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង៣ប្រភេទ គឺព័ត៌មានបំភ្លៃ ព័ត៌មានក្លែងក្លាយ និងព័ត៌មានភាន់ច្រឡំ។ ព័ត៌មានបំភ្លៃ និងក្លែងក្លាយ គឺកើតចេញពីការធ្វើក្នុងគោលបំណងមិនល្អ ពីក្រុម MMO ដែលចង់បានការ like និង share លើបណ្តាញសង្គម ដែល២ចំណុចនេះ គឺជារឿងគួរឱ្យព្រួយបារម្ភបំផុត។ ចំពោះព័ត៌មានភាន់ច្រឡំ គឺកើតចេញពីកំហុសអចេតនា។
ជុំវិញនឹងការកើនឡើងនូវព័ត៌មានមិនពិត រដ្ឋមន្ត្រីក្រសួងព័ត៌មានថា ក្រសួងបានសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមជាមួយភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការបង្ក្រាប និងទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនៅកម្ពុជា។

លោក នេត្រ ភក្ត្រា ក៏បានលើកឡើងថា អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា ពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត លើវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកទស្សនាកម្ពុជា និងជួយឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនទៀត។ ដូចនេះ លោកសំណូមពរឱ្យអ្នកបង្កើតមាតិកា ធ្វើមាតិកាទេសចរណ៍ឱ្យបានច្រើន ហើយអ្នកសារព័ត៌មាន និងក្រុម MMO ក៏ត្រូវប្រកាន់ការជំហរបស់ខ្លួន និងផ្សាយតែព័ត៌មានពិតប្រាកដ៕

ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់