កីឡា
លោក Kluivert សង្ឃឹមជួយឥណ្ឌូណេស៊ី ឡើងWorld Cup ដល់ជុំចុងក្រោយ
លោក Patrick Kluivert ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ដើម្បីដឹកនាំក្រុមក្នុងតំបន់អាស៊ានមួយនេះឈានដល់ជុំចុងក្រោយពានរង្វាន់ World Cup ឆ្នាំ២០២៦។
លោក Patrick Kluivert បាននិយយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សាកាតាថា ៖«អ្នករាល់គ្នាដឹងថា យើងនៅសល់៤ប្រកួតទៀត ប្រៀបដូចវគ្គផ្តាច់ព្រ័ត្រ ហើយយើងចង់សម្រេចបាននូវអ្វីដែលយើងចង់បាន។ អ្វីដែលសំខាន់បំផុតគឺត្រូវទទួលបានលទ្ធផលល្អ»។
លោក Kluivert បានទទួលមរតកក្រុមកីឡាករភាគច្រើនកើតនៅប្រទេសហូឡង់ ក្រោយចូលកាន់តំណែង។ លោកបានចុះកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែមរយៈពេល២ឆ្នាំ ប្រសិនបើដឹកនាំក្រុមបានល្អ។ អតីតខ្សែប្រយុទ្ធហូឡង់វ័យ៤៨ឆ្នាំរូបនេះ បានមកដល់ប្រទេសឥណ្ឌូណេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ជាមួយនឹងអតីតខ្សែបម្រើសញ្ជាតិហូឡង់ Denny Landzaat ដែលត្រូវជាជំនួយការរបស់លោក។
ឥណ្ឌូណេស៊ីកំពុងឈរនៅលេខ៣ ក្នុងពូល C បន្ទាប់ពីឈ្នះ១ និងស្មើ៣ ក្រោយការប្រកួត៦លើក។ ការប្រកួតជម្រុះបន្ទាប់របស់ឥណ្ឌូណេស៊ីនៅខែមីនា នឹងជួបអូស្ត្រាលី ជាក្រុមលេខ២ វគ្គជម្រុះប្រចាំទ្វីបអាស៊ី ប៉ុន្តែក្រុមទាំង២ខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។
លោក Kluivert បានបន្ថែមថា ៖«មនុស្សគ្រប់គ្នាត្រូវការឆន្ទៈដើម្បីសម្រេចបាននូវគោលដៅនេះ ហើយយើងត្រូវធ្វើកិច្ចការនេះរួមគ្នាឲ្យបានសម្រេច។ គ្រប់គ្នាត្រូវឈរនៅពីក្រោយក្រុម»។
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់