Connect with us

នយោបាយ

ប្រធាន គ​.​ជ​.​ប ថា ពេលវេលា នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ដដែល មិន​ប្រែប្រួល​ទេ​

បានផុស

នៅ

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​នៅក្នុង​លិខិត​របស់ខ្លួន ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ដែល​បាន​ជូនដំណឹង​ដល់​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ថា កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ មិនមាន​អ្វី​ប្រែប្រួល​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ បាន​កំណត់​យក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណ​ត្ដិ​ទី​៥​។

គួរ​រំលឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។ មាន​ប្រជាពលរដ្ឋ​ចំនួន​៧០៤០៥៩៤ ដែល​ស្មើ​និង​៨៩,៥២ បាន​ទៅ​បោះឆ្នោត ហើយ​ក្នុង​នោះ មាន​គណបក្ស​ចំនួន​១២ បាន​ចូលរួម​។​ គណបក្ស​ទាំង​១២​នោះ​រួមមាន ១- គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន ២- អតីត​គណបក្ស​សង្គ្រោះ​ជាតិ របស់លោក កឹម សុខា ៣- គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ របស់លោក ខឹម វាសនា ៤- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ ៥- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក យ៉េ​ង វីរៈ ៦- គណបក្ស​សញ្ជាតិ​កម្ពុជា របស់លោក សេង សុ​ខេង ៧- គណបក្ស​ហ៊្វុន​ស៊ិនប៉ិច របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ៨- គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ ៩- គណបក្ស​អំណាច​ខ្មែរ របស់លោក សួន សេរី​រដ្ឋា ១០- គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក​ស្រី សុខ រ័ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ១១- គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក ប្លា​ង ស៊ីន ១២- គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់​។

តែ​សម្រាប់​អាណត្តិ​នេះ គេ​មិនទាន់​ដឹងថា មាន​គណបក្ស​ណាខ្លះ អាចមាន​លទ្ធភាព​ចូល​ប្រកួត​ប្រជែង​បាន​នោះទេ​។​

​ទាក់ទង​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក៏មាន​គ្រោង​រៀបចំ​ការបោះឆ្នោត​តាម​អន​ឡាញ (Online) នៅ​ឆ្នាំ​២០២១​នេះ​ផងដែរ ដែល​ជា​ការបោះឆ្នោត​សាកល្បង មុននឹង​ឈានទៅ​ធ្វើការ​អនុវត្ត​ជាក់ស្តែង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ​២០២៣​ខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម