Connect with us

ព័ត៌មានជាតិ

ទីផ្សារបុរី ខុនដូ ទំនងកើនឡើងវិញនៅឆ្នាំ ២០២៥ ខណៈ​តម្លៃប្រហាក់ប្រហែលឆ្នាំមុន

បានផុស

នៅ

លោកស្រី ​គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៤ គ្មានគម្រោងសាងសង់ចេញថ្មីច្រើននោះទេ ខណៈគម្រោងការិយល័យ Grade A នៅតែបន្ត កើតមាន ហើយផ្សារទំនើបក៏គ្មានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្តថា គម្រោងចាស់ៗ ក៏កំពុងតែបញ្ចប់ ហើយក៏មានគម្រោង​ខ្លះពិបាក​ក្នុងការ​បញ្ចប់ដោយសារតែអត្រានៃការ​ជួលមិនទាន់ល្អ ពោលគឺ​តម្លៃជួល សម្រាប់ អាគារ និងការិ​យាល័យ និងទីផ្សារតម្លៃមិនទាន់ត្រឡប់មកវិញ ហើយនឹងនៅតែបន្តធ្លាក់​ចុះទៀតក្នុង​ទំហំតិចតួច។

លោកស្រី ​គឹម គិនកេសា បន្តថា ផ្នែកទីផ្សារលំនៅឋាន និងដីធ្លី ការផ្គត់ផ្គង់នៅ​មានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់​គម្រោង​គាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។

លោកស្រី ​គឹម គិនកេសា បានថ្លែងថា ដោយសារតែឆ្នាំ ២០២៤ កន្លងមកនេះ យើងឃើញ​គម្រោង​ដែលចេញថ្មីមានតិច ក្នុងឆ្នាំ ២០២៤ យើងឃើញមានតែគម្រោង ៥ ខុនដូ បើកលក់ថ្មី។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោងដែល​នៅសល់ចាស់ៗ ដែលជាសញ្ញាវិជ្ជមាន។

លោកស្រី ​គឹម គិនកេសា លើកឡើងថា៖ «យើងមិនគិតថា វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែ ការ​ដែលវាធ្លាក់ចុះ កំពុងតែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើត​ឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។

យោងតាម CBRE គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់ខុនដូនៅកម្ពុជា​ បានកើនដល់ ៧ ម៉ឺន ២ ពាន់យូនីត និងបុរីចំនួន ១៦ ម៉ឺន ៧ ពាន់យូនីត។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង មានប្រសាសន៍ថា វិបត្តិដែលបានកើត​ឡើង​​​​នៅចុងឆ្នាំ ២០១៩ បានបញ្ចប់នៅក្នុងឆ្នាំ ២០២៤ នេះ ដែលលោកចាត់ទុកថា ជាឆ្នាំចុង​ក្រោយនៃវិបត្តិ។

លោកបណ្ឌិត គីម ហ៊ាង មើលឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។

លោកបណ្ឌិត គីម ហ៊ាងថ្លែងថា៖ «បើយើងលក់ដីមួយកន្លែង ១ លានដុល្លារ ចង់ មិនចង់ គឺមានគេសួរ ហើយគេតថ្លៃ លក់តម្លៃប៉ុណ្ណា គឺអាស្រ័យលើតម្រូវការរៀងៗខ្លួន ខ្ញុំមើលឃើញថា ការលក់ដូរដីធ្លី មានសកម្មភាពឡើងវិញ​ក្នុងកម្រិត​មួយដែល​ថា អាចលក់​បាន​អាស្រ័យ​លើតម្លៃ»។

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើកឡើងថា ការទិញ លក់ ចាប់ផ្ដើម​មាន​សញ្ញាកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនទេ។ ជាទូទៅ​នៅពេលដែលមានការផ្គត់ផ្គង់ច្រើន នោះតម្លៃនឹងល្អ ហើយអ្នកដែលមានលទ្ធភាពនៅ​ពេល​បច្ចុប្បន្ន អ្នកខ្លះក៏ចាប់យកឱកាស ហ៊ានវិនិយោគ ប៉ុន្តែក៏មានអ្នកប្រឈមនឹងជាប់គាំង​ក្នុង​ការលក់ចេញច្រើន ដោយសារ​តែទំ​ហំនៃការផ្គត់ផ្គង់នៅលើទីផ្សារ ដូចជា ផ្ទះ ដី និងសំណង់​អាគារ គឺសម្បូរមានអ្នកលក់។

លោក ង៉ែត ជូ ថ្លែងថា៖ «ប្រតិបត្តិការទិញ លក់ ចាប់ផ្ដើមមានដង្ហើមខ្លះ គឺជាការចាប់យក​ឱកាសរបស់អ្នកដែលមានលទ្ធភាពហិរញ្ញវត្ថុ ឧទាហរណ៍ថា មុនពេលកូវីដ១៩ មួយម៉ែត្រ ការ៉េ ៥០០ ដុល្លារ អញ្ចឹងដើម្បីបាន​លុយយកទៅ​ប្រើប្រាស់គាត់សុខចិត្តលក់ចុះថ្លៃ ៥០% ឬ ២៥០ ដុល្លារ អញ្ចឹងមានការទិញ លក់ និងអាចមានអ្នក​ចាប់យកឱកាស នោះទីផ្សារហ្នឹង​ចាប់ផ្ដើម​ដំណើរ​ការឡើងវិញ»។

យោងតាម CBRE វិស័យអចលនទ្រព្យ និងសំណង់នៅ​កម្ពុជា​មានកំណើនយឺត ដោយការវិនិយោគ​ភាគច្រើន​បានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។ ចំណែកទំហំវិនិយោគក្នុងឆ្នាំ​២០២៤ មានកំណើនប្រមាណ ៦ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៦ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម