Connect with us

កីឡា

ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ Tyson Fury ប្រកាសចូលនិវត្តន៍ពី​អាជីព​ប្រដាល់​ជា​ថ្មី

បានផុស

នៅ

អ្នកប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Tyson Fury បានប្រកាស​ពី​ការ​ចូលនិវត្តន៍ពីកីឡាប្រដាល់សកល​ ក្រោយបរាជ័យក្រោមស្នាដៃកីឡាករអ៊ុយក្រែន Oleksandr Usyk លើកទី២ ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ កាលពីខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Fury ធ្លាប់បានប្រកាសចូលនិវត្តន៍​ម្តង​ហើយ​កាលពីឆ្នាំ២០២២ ប៉ុន្តែ​លោក​បានវិលត្រឡប់​មកកាន់​សង្វៀនវិញនៅមួយឆ្នាំបន្ទាប់។ ជាថ្មីម្ដងទៀតអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក​រូប​នេះ​បានចេញមកប្រកាស​ចូលនិវត្តន៍​​នៅ​ដើមឆ្នាំ២០២៥នេះ។

អ្នក​ប្រដាល់​អង់គ្លេស​រូប​នេះ​បាន​និយាយ​តាម​រយៈ​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ៖«ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខ្លី​ និង​មានន័យជាង​នេះ។ ខ្ញុំ​ចង់​ប្រកាស​ចូល​និវត្តន៍​ពី​ប្រដាល់។ ខ្ញុំ​ស្រលាញ់​អាជីព​នេះ​​គ្រប់​នាទី​ ហើយ​ខ្ញុំ​នឹង​បញ្ចប់​ត្រឹម​នេះ»។

កីឡាករ Tyson Fury ​បានយកឈ្នះ​ម្ចាស់​ជើង​ឯក​ពិភព​លោកកីឡាករ Wladimir Klitschko ដែល​បាន​ធ្វើឲ្យមានការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង​ក្នុង​ឆ្នាំ២០១៥ ដើម្បី​​ខ្សែ​ក្រវាត់ទម្ងន់​ធ្ងន់​ពិភព​លោក​ចំនួន៤​ស្ថាប័ន​ផ្សេង​គ្នា​គឺ​ WBA (Super), IBF, WBO, IBO, និង The Ring heavyweight ។

ក្រោយ​ចេញពីសង្វៀនអស់រយៈពេលជាង២ឆ្នាំកន្លះ លោក​បានដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត និង​បាន​វិល​ត្រឡប់​ចូល​សង្វៀន​​​វិញ​នៅ​ឆ្នាំ២០១៨ ហើយបានក្លាយជាម្ចាស់ជើងឯក២សម័យកាលដោយផ្តួលកីឡាករ Deontay Wilder ដើម្បីដណ្តើមបានខ្សែក្រវាត់ WBC ក្នុងឆ្នាំ២០២០៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម