Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកទេសចរចិនម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់​​ម៉ូតូ​ទឹកបុកគ្នាក្នុងខេត្ត Phuket

បានផុស

នៅ

ជនជាតិចិនអាយុ៣៣ឆ្នាំម្នាក់​​​បាន​បាត់បង់ជីវិត​នៅ​ក្នុងមន្ទីរពេទ្យ​​ក្រោយ​រងរបួស​ធ្ងន់ធ្ងរ​​ក្នុង​ហេតុការ​ណ៍​គ្រោះ​ថ្នាក់​​​ម៉ូតូទឹកបុកគ្នា​នៅក្នុងក្នុងខេត្ត Phuket ប្រទេសថៃ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ​ The Nations។​

(រូបភាព៖​ The Nations)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Liu Hong Chao ត្រូវបានប្រកាសថា បានស្លាប់នៅម៉ោងប្រហែល ២.២០ រសៀលនៅឯមន្ទីរពេទ្យក្នុងស្រុក Kathu ក្នុងខេត្ត Phuket។ យោង​សារព័ត៌មាន​ដែលដកស្រង់​ ពី​​របាយការណ៍​​ប៉ូលិស។​

ប៉ូលិស​បានសាកសួរលោក Lyu Zhifeg អាយុ​២៨ឆ្នាំជាជនជាតិចិនដែលរង់ចាំនៅមន្ទីរពេទ្យបានឲ្យដឹងថា គាត់និងមិត្តរបស់គាត់បានជិះម៉ូតូទឹក១​គីឡូម៉ែត្រពីឆ្នេរ Patong បន្ទាប់មកពួកគេបានបុកគ្នា។ បន្ទាប់មិនឃើញពួកគេមកវិញម្ខាស់ម៉ូតូទឹកបានជិះម៉ូតូទឹកទៅស្វែងរកពួកគេ និងរកឃើញអ្នករងរបួសលោក Liu បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ការិយាល័យកំពង់ផែប្រចាំតំបន់ Phuket បានទាក់ទងក្រុមហ៊ុនធានារ៉ាប់រង ដែលបានយល់ព្រមបង់ប្រាក់សំណងចំនួន ១០ម៉ឺន​​បាត ស្មើនឹង ២៨៧៨ ដុល្លារអាមេរិក ចំពោះការស្លាប់នេះ។ ការិយាល័យនេះក៏បានពិន័យម្ចាស់ម៉ួតូទឹកចំនួន ១ម៉ឺន​បាតផងដែរ បន្ទាប់ពីបានរកឃើញអាជ្ញាប័ណ្ណសម្រាប់ជិះម៉ូតូទឹករបស់លោក Lyu បានផុតកំណត់កាលពី​៤ថ្ងៃមុន។

មកដល់ពេលនេះប៉ូលិសកំពុងស៊ើបអង្កេតលើគ្រោះថ្នាក់នេះដើម្បីកំណត់ពីមូលហេតុពិតប្រាកដ និងធ្វើការចោទប្រកាន់ផ្លូវច្បាប់ដែលអាចកើតមាន៕

(រូបភាព៖​ The Nations)
(រូបភាព៖​ The Nations)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម