Connect with us

ព័ត៌មានអន្ដរជាតិ

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

បានផុស

នៅ

អ័ព្ទដ៏ក្រាស់និងអាកាសធាតុត្រជាក់បានពន្យារពេលការចេញដំណើររបស់រថភ្លើង និងជើងហោះហើរនៅតំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា រួមទាំងរដ្ឋធានី Delhi ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNA នៅថ្ងៃទី១៥ខែមករានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យអាកាសធាតុរបស់ប្រទេសឥណ្ឌាបានចេញការជូនដំណឹង​​​ព្រមាន​​​អាកាសធាតុ​​ពណ៌ទឹក​ក្រូច​សម្រាប់ទីក្រុង Delhi ដែលជាកម្រិតព្រមានខ្ពស់បំផុតទីពីរ ដោយព្យាករណ៍ថានឹងមានអ័ព្ទក្រាស់ដល់កម្រិតក្រាស់ខ្លាំងនៅក្នុងតំបន់ជាច្រើន។

លើសពីនេះ កម្រិត​​នៃ​ការមើលឃើញថយចុះនៅអាកាសយានដ្ឋានសំខាន់របស់ទីក្រុងដេលីគឺនៅចន្លោះពីសូន្យដល់ ១០០​ម៉ែត្រ ហើយរថភ្លើងជាង៤០​ខ្សែឆ្លងកាត់ភាគខាងជើងប្រទេសឥណ្ឌាក៏ត្រូវបានពន្យារពេលដោយសារតែ​ការ​ចុះ​អ័ព្ទ​​​នេះ​ផងដែរ។

អាជ្ញាធរអាកាសយានដ្ឋាន បាននិយាយនៅលើ​បណ្តាញ​​សង្គម X ដោយព្រមានថា ការចេញដំណើររបស់យន្តហោះមួយចំនួនពីទីក្រុងញូវ​ដេលីត្រូវបានពន្យារពេល ដោយព្រមានថាជើងហោះហើរដែលខ្វះប្រព័ន្ធរុករក CAT III ធ្វើឲ្យការមើលឃើញ​មាន​កម្រិតទាបនឹងប្រឈមមុខនឹងការលំបាកពេលចុះចត ខណៈអាកាសយានដ្ឋានសំខាន់របស់ ទីក្រុង Delhi គ្រប់គ្រងជើងហោះហើរប្រហែល ១៤០០ជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា​​ គឺ​ក្រុមហ៊ុន​ IndiGo បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ​សង្គមថា៖​«ភាពមើលឃើញទាប និងអ័ព្ទនៅលើទីក្រុងដេលី អាចនាំឱ្យមានការពន្យារពេលមួយចំនួន»។ បើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីរូបភាពនៃយានជំនិះដែល​បើក​បរ​យឺតៗ​តាមមហាវិថីឆ្លងកាត់អ័ព្ទ ហើយមនុស្សបានសម្ងំ​​នៅ​ក្នុងផ្ទះ ខណៈដែលសីតុណ្ហភាពធ្លាក់ចុះដល់​៧អង្សាសេ។

ក្រុង​ញូវ​ដេលី​​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ដែល​មាន​ការ​បំពុល​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ការ​ចាត់​ថ្នាក់​ដោយ​ក្រុម​ស្វីស IQAir កាល​ពី​ថ្ងៃ​ពុធ​ដោយ​មាន​ការ​អាន​ចំនួន ២៥៤ ដែល​ចាត់​ថ្នាក់​ថា​មិន​មាន​សុខភាព​ល្អ​។ រដ្ឋធានីរបស់ប្រទេសនេះបាននិងកំពុងប្រឈមជាមួយនឹងគុណភាពខ្យល់មិនល្អ និងផ្សែងអ័ព្ទចាប់តាំងពីដើមរដូវរងាមកម្លេះ៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម