ព័ត៌មានអន្ដរជាតិ
លោក Putin អាចចុះចេញពីតំណែងក្នុងខែមករា
យោងតាមរបាយការណ៍បានឲ្យដឹងថា លោក Vladimir Putin នឹងចុះចេញពីតំណែងជាប្រធានាធិបតីរុស្ស៊ីនៅខែមករាចំពេលមានក្តីបារម្ភថា លោកមានជំងឺ Parkinson។
ប្រភពព័ត៌មានក្នុងទីក្រុងមូស្គូបានអះអាងថា អ្នកនយោបាយនិងជាអតីតមន្រ្តី KGB រូបនេះកំពុងត្រូវបានមិត្តស្រីឈ្មោះ Alina Kabeva និងកូនស្រីពីរនាក់របស់លោកជំរុញឲ្យលាលែងពីមុខតំណែងដែលគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ២០១២មក។
វីដេអូដែលបង្ហាញពីជើងរបស់បុរសអាយុ៦៨ឆ្នាំរូបនេះញ័រខណៈពេលដែលគាត់កាន់កៅអីបានបង្កឲ្យមានការសង្ស័យអំពីសុខភាពរបស់គាត់។
ក្រុមអ្នកវិភាគបានប្រាប់កាសែត The Sun ថា នៅក្នុងឃ្លីបថ្មី ដៃរបស់គាត់បានកាន់ប៊ិចប៉ុន្តែមានសភាពញ័រនិងពែងមួយពោរពេញទៅដោយថ្នាំបំបាត់ការឈឺចាប់។
លោកសាស្ត្រាចារ្យ Valery Solovei បានរាយការណ៍ថា លោកស្រី Kabeva អាយុ៣៧ឆ្នាំនិងកូនស្រីរបស់លោក Putin ឈ្មោះ Maria Vorontsova អាយុ៣៥ឆ្នាំនិង Katerina Tikhonova អាយុ៣៤ឆ្នាំបានអង្វរឲ្យមេដឹកនាំរូបនេះលាលែងពីតំណែង។
សាស្រ្តាចារ្យ Solovei និយាយថា “គ្រួសារមានឥទ្ធិពលយ៉ាងខ្លាំងលើគាត់។ គាត់មានបំណងបង្ហាញផែនការប្រគល់អំណាចជាសាធារណៈនៅខែមករា”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ