នយោបាយ
អ្នកនយោបាយកម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមថៃ ទាញយកចំណេញរៀងៗខ្លួនពីឃាតកម្មលើលោក លិម គឹមយ៉ា
ភ្នំពេញ ៖ អ្នកនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជា បានរិះគន់ទណ្ឌិត សម រង្ស៊ី ដែលជាមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមកម្ពុជា និងក្រុមប្រឆាំងជ្រុលនិយមនៅប្រទេសថៃដែលព្យាយាមទាញយកផលចំនេញរៀងៗខ្លួនពីឃាតកម្មលើលោក លិម គឹមយ៉ា ខណៈដែលពួកគេរៀបចំផែនការមានភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា «គណបក្សប្រឆាំងនៅថៃក៏មានយន្តការជាន់ពន្លិចបក្សកាន់អំណាចនៅថៃ ហើយក្រុមជ្រុលនិយមនៅកម្ពុជា ក៏កំពុងព្យាយាមធ្វើដូចគ្នាដែរ ហើយនេះជាសេណារីយោមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសជិតខាងទាំងពីរមានភាពល្អក់កករនឹងគ្នា។ ដូច្នេះពួកគេព្យាយាមបំប៉ោងរឿងតូចៗឱ្យធំ ដើម្បីទម្លាក់កំហុសដល់បក្សកាន់អំណាចរៀងៗខ្លួន ហើយបានផលចំណេញរៀងៗខ្លួនដែរ»។
លោកបន្តថា ក្នុងនាមជាប្រទេសជិតខាង កម្ពុជា-ថៃមិនគួរបង្កឱ្យមានសកម្មភាពអរិភាពណាមួយនឹងគ្នានោះទេ ដោយសារប្រទេសទាំងពីរមិនអាចកាត់ផ្ដាច់ទំនាក់ទំនង ឬមិនមានការពឹងពាក់គ្នានោះទេ។ ភាគីទាំងពីរត្រូវការពឹងពាក់គ្នាតាមរយៈការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទ ទំនាក់ទំនងការទូត និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
ទោះបីជាយ៉ាងណា លោក វិសិទ្ធគុន បានកត់សម្គាល់ឃើញថា ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានទទួលផលចំនេញពីឃាតកម្មលោក លឹម គឹមយ៉ា ៣យ៉ាង គឺទី១-អាចធ្វើជាលេសក្នុងការចោទប្រកាន់ទម្លាក់កំហុសលើរដ្ឋាភិបាល, ទី២-កម្ចាត់សត្រូវដ៏ធំរបស់ខ្លួនគឺលោក លឹម គីមយ៉ា ដែលជាអ្នករិះគន់ឥតសច្ចៃមាត់ទៅលើលោក សម រង្ស៊ី និងទី៣-អាចធ្វើជារងើកភ្លើងបញ្ឆេះកំហឹង ដើម្បីបម្រើផលប្រយោជន៍បដិវត្តន៍ពណ៌របស់ខ្លួនដែលប៉ុនប៉ងមិនបានសម្រេចជាយូរមកហើយ។
ចំណែកលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងស្រដៀងគ្នានេះដែរថា ករណីឃាតកម្មលើលោក លិម គឹមយ៉ា ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃទាញយកចំណេញរៀងៗខ្លួន និងយ៉ាងស៊ីសង្វាក់គ្នាផងដែរ។
លោក អ៊ុន ជឹម បានបញ្ជាក់ថា «នៅអំឡុងពេលដែលក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបាននាំគ្នាស្រែកទម្លាក់កំហុសមកលើរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមនៅថៃវិញ ក៏កំពុងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃដូចគ្នាដែរចំពោះករណីនេះ។ ភាពស្រុះគ្នារវាងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃ ហាក់បង្កើតការសង្ស័យថា ក្រុមទាំងពីរទំនងជាមានសេណារីយោរួមគ្នាក្នុងការបង្កើត និងបញ្ឆេះទំនាស់រវាងប្រទេសកម្ពុជា-ថៃ ដើម្បីផលចំណេញនយោបាយរបស់ខ្លួន»។
បើតាមអ្នកនយោបាយកម្ពុជាទាំងពីររូបយល់ឃើញថា គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងនៅថៃ គឺការផ្តួលរំលំរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ គោលដៅដូចគ្នា និងភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរ បានធ្វើឱ្យលេចចេញនូវសំណួរមួយទៀត នោះគឺ តើអាចមានបាតដៃទី៣ជាអ្នករៀបចំ ដើម្បីជួយក្រុមទាំងពីរ ដោយទម្លាក់កំហុសឱ្យរដ្ឋាភិបាលរៀងៗខ្លួន?
តាមរយៈហេតុផលដូចបានលើកឡើងខាងលើគេអាចទាញសេចក្តីសន្និដ្ឋានបានថា គ្មានហេតុផលណាមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ជាអ្នករៀបចំឱ្យមានឃាតកម្មបែបនេះឡើយ ពីព្រោះវាជាការខាតបង់ធំធេងណាស់។
ភាគីខាងកម្ពុជាខាតបង់តាមរយៈការសង្ស័យ និងការចោទប្រកាន់ពីក្រុមប្រឆាំង ខណៈខាងភាគីថៃវិញ ក៏ខាតបង់មុខមាត់ និងប៉ះពាល់ដល់វិស័យទេសចរណ៍ថែមទៀតផង។
គួររំឭកថា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា និងត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រលប់ទៅប្រទេសថៃ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?