ព័ត៌មានជាតិ
សែលកាតទទួលប្រាក់កម្ចី១៩លានដុល្លារពីធនាគារសហពាណិជ្ជ
ក្រុមហ៊ុនខេម ជ្ជីអេសអេម (CamGSM) ឬសែលកាត ដែលជាប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំជាងគេនៅកម្ពុជា និងបានចុះបញ្ជីនៅលើផ្សារមូលបត្រកម្ពុជាបានទទួលនូវប្រាក់កម្ចីចំនួន១៩លានដុល្លារពីធនាគារ សហពាណិជ្ជដើម្បីយកទៅទូទាត់សងប្រាក់កម្ចីដែលខ្លួនបានទទួលពីធនាគារក្នុងស្រុកមួយកន្លងមក។
យោងតាមសេចក្តីជូនដំណឹងផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី១៥ខែមករា ក្រុមនហ៊ុនបានបញ្ចាក់ថា សម្រាប់ចំនួនទឹកប្រាក់នៃកម្ចីសរុប១៩លានដុល្លារនេះជាមួយអត្រាការប្រាក់នៃកម្ចី ៧,៨០% និងមានរយៈពេលនៃកម្ចី៦០ ខែចាប់ពី១០ ខែមករាឆ្នាំ២០២៥ ដល់១០ ខែមករាឆ្នាំ២០២៣០។
សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ចាក់ថា៖«ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានចុះកិច្ចសន្យាខ្ចីបរិភោគបន្ថែមជាមួយធនាគារ សហពាណិជ្ជ ក.អ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥។ គោលបំណងនៃប្រាក់កម្ចីរយៈពេលវែងនេះ គឺយកមកប្រើប្រាស់ដើម្បីទូទាត់សងឥណទានមានកាលកំណត់ជាមួយធនាគារកាណាឌីយ៉ា»។
ក្រុមហ៊ុន ខេម ជ្ជីអេសអេម បានរាយការណ៍កាលពីខែវិច្ឆិកា ពីធ្លាក់ចុះនៃចំណូលអាជីវកម្ម៨៧% នៅក្នុងត្រីមាសទី៣ឆ្នាំនេះដែលសម្រេចបានចំនួន ៤ ពាន់លានរៀល ដែលថយចុះចំនួន ២៧ ពាន់លានរៀល បើធៀបនឹងត្រីមាសទី៣ ២០២៣។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាបានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ខេម ជ្ជីអេសអេម មានទ្រព្យសកម្មសរុបចំនួន ២,៧២៧ ពាន់លានរៀល កើនឡើងចំនួន ៦% បើប្រៀបនឹងឆ្នាំ២០២៣។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសែលកាតបានថ្លែងក្នុងរបាយការណ៍នោះថា ទោះបីជាជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ក្នុងវិស័យ ទូរគមនាគមន៍យ៉ាងណាក្តី ក៏ក្រុមហ៊ុន សែលកាត នៅតែរឹងមាំ និងបន្តរីកលូត លាស់គួរឱ្យកត់សម្គាល់ផងដែរ។
អ្នកឧកញ៉ាថាជាមួយនឹងយុទ្ធសាស្ត្រក្នុងការពង្រីកទីផ្សារ រួមមានការពង្រីកកញ្ចប់សេវាអ៊ីនធឺណិតតាមផ្ទះ និងយុទ្ធនាការទីផ្សារដ៏មានភាពច្នៃប្រឌិត ក្រុមហ៊ុន សែលកាត បានទទួលលទ្ធផលគួរជាទីគាប់ចិត្ត។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងបន្តទៀតថា៖«ក្រុមហ៊ុនមានទ្រព្យសកម្មសរុប បានកើន ឡើងដល់ ២,៧២៧ ប៊ីលានរៀល ដែលបានឆ្លុះបញ្ចាំងពីការវិនិយោគឥតឈប់ ឈរ ទៅលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរគមនាគមន៍ និងការប្តេជ្ញាចិត្តក្នុងការ ពង្រីកនូវវិសាលភាព និងសេវារបស់ក្រុមហ៊ុនយើង។ ភាគហ៊ុនរបស់ភាគហ៊ុនិក ក៏បានកើនឡើងពី ៧% ទៅ ១,៨៣ ប៊ីលានរៀល ដែលការកើនឡើងនេះ សបញ្ជាក់ពីស្ថេរភាពហិរញ្ញវត្ថុ និងភាពរឹងមាំរបស់ក្រុមហ៊ុនយើង»៕
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ