Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តមូលដ្ឋានសុខាភិបាល ឬសមាជិក ប ស ស ប្តឹងមកក្រសួងការងារក្នុងករណីមានភាពមិនប្រក្រតីណាមួយ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានលើកទឹកចិត្តឲ្យមូលដ្ឋានសុខាភិបាល ឬសមាជិក ប ស ស ប្តឹងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលកើតមានឡើង ឬមានភាពមិនពេញចិត្តត្រង់ចំណុចណាមួយ នៃការផ្ដល់សេវានានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន” ជាមួយតំណាងមូលដ្ឋានសុខាភិបាលឯកជនកម្រិត១ ដែលជាដៃគូ ប.ស.ស.ចំនួន៣៤ មូលដ្ឋានសុខាភិបាលនៅស្នាក់ការកណ្តាល ប.ស.ស. លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងលោក ម៉េង ហុង
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស.បានសំណូមពរដល់មូលដ្ឋានសុខាភិបាល ឬសមាជិក ប.ស.ស.ទាំងអស់ ប្រសិនបើសង្កេតឃើញមានភាពមិនប្រក្រតីណាមួយ ដែលកើតមានឡើង ឬមានភាពមិនពេញចិត្តត្រង់ចំណុចណាមួយ នៃការផ្ដល់សេវានានា លោកអ្នកអាចធ្វើការប្ដឹងមកកាន់បណ្តឹងអនាមិក របស់ក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ដើម្បីជាឧត្តមប្រយោជន៍រួមទាំងអស់គ្នា។

លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានស្នើសុំមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.មានការយោគយល់អធ្យាស្រ័យខ្ពស់ចំពោះការទូទាត់ព្យាបាល និងថែទាំវេជ្ជសាស្រ្តមានការយឺតយាវណាមួយ ខណៈ ប.ស.ស.ផ្សព្វផ្សាយព័ត៌មាននៃភាពចាំបាច់ក្នុងការកែសម្រួលអត្រាទូទាត់ថ្លៃព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងពន្លឿននៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.ឱ្យបានគ្រប់ជ្រុងជ្រោយ និងឆាប់រហ័ស ទាមទារឱ្យមូលដ្ឋានសុខាភិបាលទាំងអស់ចូលរួមអនុវត្តទាំងអស់គ្នា និងរក្សាជំហរក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយមនុស្សធម៌ ក្រមសីលធម៌ និងតម្លាភាព ក្នុងន័យដើម្បីបន្ដកិច្ចសហការជាមួយគ្នាបន្ដទៀត។

ដោយឡែកនៅរសៀលថ្ងៃដដែលនេះដែរ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. ក៏បានបន្ដដឹកនាំកិច្ចប្រជុំនេះជាមួយតំណាងមូលដ្ឋានសុខាភិបាលឯកជនកម្រិត២ (CPA2) ដែលជាដៃគូ ប.ស.ស. ចំនួន២៣ បន្ថែមទៀត សរុបចំនួន៥៧
មូលដ្ឋានសុខាភិបាល នៅសាលប្រជុំមេត្តា ស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញផងដែរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ពង្រីក​វិសាលភាព​ផ្នែក​ថែទាំ​សុខភាព​ជាមួយ​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ​របស់​ខ្លួន​បាន​ចំនួន ១ ៥៧៣ នៅ​ទូទាំង​ ២៥ រាជធានី​-​ខេត្ត សម្រាប់​រង់ចាំ​បម្រើ​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដល់​សមាជិក ប​.​ស​.​ស និង​បាន​ដាក់​ពង្រាយ​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​សរុប​ចំនួន​ជាង ៤៦ ០០០ នាក់ នៅ​ទូទាំង​ប្រទេសដើម្បី​រង់ចាំ​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ក្រមសីលធម៌
និង​រហ័ស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

សន្តិសុខសង្គម២៣ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម