Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ខណៈម្ចាស់កំពុងលង់លក់

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលសង់ឡើងអំពីថ្មក្រោមឈើលើ ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង ក្នុងពេលរំលងអធ្រាត្រ ខណៈពេលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេកស្ទើរគេចខ្លួនចេញមកក្រៅផ្ទះសឹងមិនទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងចំណុចក្រុមទី១២ ភូមិគារ១ ឃុំគារ​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានឆាបឆេះឡើងបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ទំហំ ៧ គុណ៩ម៉ែត្រ សង់ពីឈេីលេី ថ្មក្រោម​ ដំបូលប្រក់ក្បឿង​ ជញ្ជាំង​ធ្វេីពីក្តា​រ របស់ម្ចាស់ឈ្មោះ ហៀង​ ហា​ន​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ រស់នៅកន្លែងកើតហេតុ។

លោក ស គឹមឡុង អធិការនគរបាលស្រុកមោងឬស្សី បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានកម្លាំងបានចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយអន្តរាគមន៍ ប៉ុន្តែនៅពេលទៅដល់អណ្ដាតភ្លើងបានបំផ្លាញតួផ្ទះឈើនៅខាងលើស្ទើរទាំងស្រុងទៅហើយ ទើបកម្លាំងជំនាញបាញ់ទប់ស្កាត់ជាន់ខាងក្រោម និងបញ្ចៀសការរាលដាលទៅផ្ទះដទៃ។ 

ក្រោយពេលត្រួតពិនិត្យ និងសាកសួរម្ចាស់ផ្ទះទើបដឹងថា សម្ភារៈខូចខាតរួមមាន ឆេះផ្ទះ១ខ្នង ឆេះប្រាក់រៀល ចំនួន១,០០០,០០០រៀល (មួយលានរៀល និងសម្ភារៈផ្សេងៗមួយចំនួនទៀត ឆេះអស់ទាំងស្រុង)។ ដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី ​ក្នុងផ្ទះបាយខាងក្រោយ​ រួចក៏ឆាបឆេះបន្តមកផ្ទះធំខាងមុខតែម្តង​ ដោយឡែកម្ចាស់ផ្ទះ និងមនុស្សនៅក្នុងផ្ទះបាននាំគ្នារត់ចេញទាំងកណ្ដាលអធ្រាត្រដោយមិនមានគ្រោះថ្នាក់ឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម