Connect with us

ព័ត៌មានជាតិ

នេះជា​គម្រោង​វិនិយោគ​ធំៗ​​លេចធ្លោ​ទាំង ៨ ​ចាយ​ទុន​​​ខ្ទង់​រយលាន​ដុល្លារ​​វិនិយោគ​នៅ​កម្ពុជា​ក្នុង​​ឆ្នាំ ២០២៤

បានផុស

នៅ

​ខណៈ​ឆ្នាំ ២០២៤ កម្ពុជា​បាន​បំបែក​កំណត់ត្រា ដោយ​ទទួល​បាន​គម្រោង​វិនិយោគ​សរុប​ចំនួន ៤១៤ គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៦,៩ ពាន់លានដុល្លារអាម៉េរិក ក្នុង​នោះ​ក៏​មាន​គម្រោង​វិនិយោគ​លេច​ធ្លោ​ចំនួន ៨ ដែល​ចាយ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​ខ្ទង់រយ​លាន​ដុល្លារ ទទួល​បាន​ភ្លើង​ខៀវ​សម្រាប់​ការ​វិនិយោគពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

គម្រោង​វិនិយោគ​ធំៗ​ដែល​ចាយ​ទុន​វិនិយោគ​ច្រើន​​ក្នុង​ឆ្នាំ ២០២៤ ក្នុង​នោះ​មាន​ពាក់ព័ន្ធ​​វិស័យ​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មន្តសាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វិស័យ​ទេសចរណ៍​ដែល​វិនិយោគ​ធំ​ជាង​គេ​គឺ​គម្រោង​បង្កើតនិង​ធ្វើអាជីវកម្ម​សណ្ឋាគារផ្កាយ ៥ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ដែល​មាន​ទីតាំង​នៅ​ក្រុងព្រះសីហនុ។ គម្រោង​ខ្នាត​យក្ស​នេះ​ចាយ​ទុន​វិនិយោគ​ប្រមាណ ៥៧៤ ​លាន​ដុល្លារ​អាម៉េរិក និង​អាច​​បង្កើត​ការងារ​បាន​ ៣ ៨៦០ កន្លែង។

ដោយឡែក ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាយ​ទុន​ធំ​​ជាង​គេ​នោះ​ គឺ​គម្រោង​ពង្រីក​ផលិតកម្ម​វិនិយោគ​សេវា​ទូរគមនាគមន៍​មូលដ្ឋាន ដែល​មាន​ទីតាំង​នៅ​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដែល​មាន​ទុន​វិនិយោគ ៤៨០ លាន​ដុល្លារ​អាម៉េរិក និង​បង្កើត​ការងារ​បន្ថែម ២.០០៤កន្លែង។

លើ​វិស័យ​ថាមពល ដែល​ជា​គម្រោង​វិនិយោគ​លេចធ្លោ​នៅ​ឆ្នាំ ២០២៤ គឺ​គម្រោង​ស្នើ​សុំ​​សាងសង់​វារី​អគ្គិសនី​ស្ទឹង​មេទឹក អានុភាព​ ១៥០ មេហ្កាវ៉ាត់ ដែល​មាន​ទីតាំង​នៅ​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៤៤០ លានដុល្លារអាម៉េរិក

ជាមួយគ្នានេះ​​គម្រោង​វិនិយោគ​សាងសង់​កំពង់ផែពហុបំណង និង​មណ្ឌល​ភស្តុភារកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ក៏​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​នៅ​ឆ្នាំ ២០២៤ នេះ​ ដែល​មាន​ទុន​វិនិយោគ ១០៨​ លាន​ដុល្លារ​អាម៉េរិក ដែល​ទទួល​បាន​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រាប់​ការ​វិនិយោគ​ក្នុង​ឆ្នាំ ២០២៤​។

នៅ​រាជធានី​ភ្នំពេញ​ក៏​មាន​គម្រោង​វិនិយោគ​ដ៏​ធំ​ ក្នុង​ការ​បង្កើតនិង​ធ្វើអាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ១០៧ លានដុល្លារអាម៉េរិក ដែល​អាច​បង្កើតការងារបាន ៥៤​ កន្លែង​។

នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក៏​មាន​ការ​ស្នើ​សុំ​គម្រោង​វិនិយោគ​ធំៗ ដែល​ចាយ​ទុន​ខ្ទង់​រយ​លាន​ដុល្លារ ដែល​ទទួល​បាន​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាពិសេស​សុទ្ធ​តែ​ជាគម្រោង​ពាក់ព័ន្ធ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត។

នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស យូ ប៊ី អី ​ស្រុក​ស្នូល​ខេត្ត​ក្រចេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ៤៣០​ លាន​ដុល្លារ​អាម៉េរិក

នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ក៏​មាន​គម្រោង​វិនិយោគ​ដ៏​ធំ​ចំនួន​ពីរ​ ពាក់ព័ន្ធ​ឧស្សាហកម្ម​ផលិត​សំបក​កង់​រថយន្ត ក្នុង​នោះ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ស៊ីន បាវិត គឺ​គម្រោង​ផលិត​សំបក​កង់​រថយន្ត​ជាមួយ​ទុន​វិនិយោគ ២៥៦​ លាន​ដុល្លារ​អាម៉េរិក ​និង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈីលូ ជាន ពុ ចាយ គឺ​គម្រោង​ពង្រីក​ផលិតកម្ម​ផលិតកម្ម​សំបកកង់រថយន្ត​ដែល​មាន​ទុនវិនិយោគ ៣១៧ លានដុល្លារអាម៉េរិក ដែល​អាច​បង្កើត​ការងារ​បាន ១.១៩២​កន្លែង​។

ពាក់ព័ន្ធ​លំហូរ​ទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៤ បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប្រភព​ទុន​វិនិយោគ​មក​ពី​ប្រទេស​ចិន​នៅ​តែ​នាំ​មុខ​គេ​ ដែល​មាន​ចំណែក​ប្រហែល ៥០%។

ឆ្លើយតប​ការ​សាកសួរ​របស់​កម្ពុជាថ្មី​កាល​ពីម្សិលមិញនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​​សេដ្ឋកិច្ច​មួយ​រូប​នៅ​​រាជបណ្ឌិតសភា​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា គោលនយោបាយរបស់​រាជ​រដ្ឋាភិបាលកម្ពុជា តែងតែ​បើក​ទូលាយ​ទទួល​គ្រប់​ការ​វិនិយោគ​ដោយ​មិន​មាន​និន្នាការ​ប្រកាន់​ប្រទេស​ណា​មិន​ថា​អឺរ៉ុប ឬ​អាស៊ី ឬ​លើក​ទឹកចិត្ត​តែ​ក្រុមហ៊ុន​​​មាន​ប្រភព​មក​ពី​ប្រទេស​​ចិន​នោះ​ទេ។

លោកកត់សម្គាល់ថា ការ​វិនិយោគពី​ប្រទេស​ចិន​មាន​តាំង​ពី​មុន​សម័យ​កូវីដ​និង​បន្ត​រហូត​ដល់បច្ចុប្បន្ន​​ ខណៈ​ដែល​ក្រុមហ៊ុន​ចិន​បាន​វិនិយោគលើ​វិស័យ​ដែល​​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រទេស​កម្ពុជា។

បើ​តាម​លោកបណ្ឌិត ហុង វណ្ណៈ​ បច្ចុប្បន្ន​​ក្រៅ​ពី​ក្រុមហ៊ុន​ចិន ក៏​មាន​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត​កំពុង​តែ​វិនិយោគ និង​បង្កើន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​បោះ​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់ ដែល​នេះ​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​របស់​ក្រុមហ៊ុន​បរទេស​ផ្សេង​ទៀត សម្រាប់​ការ​ស្វែង​រក​ផល​ចំណេញ​តាម​រយៈ​ការ​មើល​ឃើញ​ឱកាស​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​ការ​ជំរុញការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នេះដែរ ក្នុង​ជំនួប​ពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែកាលពីម្សិលមិញនេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាក៏​បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគនៅ​កម្ពុជា​។

លោក​បានលើកឡើងថា ទោះបី​ការ​វិនិយោគផ្ទាល់ពីចិន តែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុង​រយៈពេល ១ ទសវត្សរ៍​ចុងក្រោយនេះ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាលកម្ពុជា​​គឺ​មាន​គោលនយោបាយ​​បើក​ចំហ ​​សម្រាប់ទទួល​ការ​វិនិយោគិន​ពី​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ដោយគ្មានការ​រើស​អើង​​នោះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៤ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៥ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៧ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម