សន្តិសុខសង្គម
ស្ទូចដងបុកគ្រឹះដាក់លើរថយន្តមិនប្រយ័ត្ន ប៉ះខ្សែភ្លើង ឆក់ស្លាប់ម្នាក់ របួស ២ នាក់
កម្មករបុកគ្រឹះ ចំនួន ៣ នាក់ ស្ទូចដងបុកគ្រឹះដាក់លើរថយន្តមិនប្រយ័ត្នប៉ះខ្សែភ្លើង បណ្ដាលឲ្យឆក់ស្លាប់ម្នាក់ និងរងរបួស ២ នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទី ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ ស្ថិតក្នុងភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះទាំង ៣ នាក់ រួមមាន ៖ ១.ឈ្មោះ ម៉ៃ ស៊ីណា ភេទប្រុស អាយុ ២៤ ឆ្នាំ (របួស) មានស្រុកកំណើតភូមិតាខិណ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ជាអ្នកបញ្ជាឡានស្ទូច។ បច្ចុប្បន្ន ស្នាក់នៅជាមួយថៅកែ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ២.ឈ្មោះ រាម ឡង ភេទប្រុស អាយុ ២៧ ឆ្នាំ (របួស) មានស្រុកកំណើតនៅភូមិគោកជ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្ន ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ដុក រដ្ឋា ភេទប្រុស អាយុ ៣៧ ឆ្នាំ (ស្លាប់) មានស្រុកកំណើតភូមិទេពអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។
សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ជនរងគ្រោះទាំង ៣ នាក់ ខាងលើ បានបើករថយន្តមានដងសន្ទូច ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A 8074 មកបុកគ្រឹះផ្ទះរបស់ឈ្មោះ អៀម ស៊ីណា លុះដល់ម៉ោងកើតហេតុខាងលើ កម្មករទាំង ៣ នាក់ ដែលឈ្មោះ ម៉ៃ ស៊ីណា ជាអ្នកបញ្ជាដងសន្ទូច បានស្ទូចដងបុកគ្រឹះដាក់លើរថយន្តក្រោមខ្សែកាបធំ (ផ្លូវបេតុង ១២៩B) ដោយកម្មករ ២ នាក់ កាន់ដងបុកគ្រឹះដាក់លើរថយន្ត ក៏ឆ្លងចរន្តអគ្គិសនីតាមដងសន្ទូចឆក់ទាំង ៣ នាក់ ស្លាប់ម្នាក់ ជាកម្មករនៅនឹងកន្លែងកើតហេតុ និង ២ នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមគ្រួសារសព អ្នកគ្រូពេទ្យ លោកមេឃុំ លោកមេភូមិ ពិនិត្យកន្លែងកើតហេតុ ពិនិត្យសព និងជនរងគ្រោះ ឃើញថា ពិតជាឆក់ចរន្តអគ្គិសនីមែន និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ វីរៈ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច