Connect with us

ព័ត៌មានអន្ដរជាតិ

​​ក្រុមហ៊ុន​ប្រេង និង ឧស្ម័ន បរទេស ត្រូវ​បាន​ជំរុញ​ឲ្យ​ផ្អាក​ពាណិជ្ជកម្ម​ជា​មួយ​យោធា​មីយ៉ាន់ម៉ា

បានផុស

នៅ

សមាជិក​សភា​ជាប់​ឆ្នោត​មក​ពី​រដ្ឋាភិបាល​របស់​​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​បានផ្ញើ​លិខិត​ចុង​ក្រោយ​មួយច្បាប់​ដើម្បី​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​ប្រេង​ និង​ឧស្ម័ន​ដែល​មាន​ម្ចាស់​ជា​បរទេស​ធំ​បំផុត​ដែល​ប្រតិបត្តិការ​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ឲ្យ​ផ្អាក​ចំណងពាណិជ្ជកម្ម​​ជា​មួយ​របប​យោធា ដោយ​ព្រមាន​ថា ប្រាក់​បាន​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​នឹង​ត្រូវ​បាន​​ប្រើ​​ដើម្បី​បង្កើន​ការ​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេស។

នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ដើម្បី​​ផ្តួល​រំលំ​យោធា​មីយ៉ាន់ម៉ា រដ្ឋ​​មន្ត្រី​ស្តីទី​នៃ​ក្រសួង​​ផែន​ការ ហិរញ្ញ​វត្ថុ និង​ឧស្សាហកម្ម ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​គណកម្មាធិការ​តំណាង​សភា Pyidaungsu Hluttaw (CRPH) បាន​ផ្ញើ​​លិខិត​ចុង​ក្រោយ​មួយ​ច្បាប់​ទៅ​ក្រុម​ហ៊ុន​ Total SE របស់​ប្រទេស​បារាំង ក្រុម​ហ៊ុន Petronas របស់​ប្រទេស​ម៉ាឡស៊ី ក្រុម​ហ៊ុន PTT របស់​ប្រទេស​ថៃ និង​ក្រុម​ហ៊ុន POSCO របស់កូរ៉េ​ខាង​ត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​មីយ៉ាន់ម៉ាទទួល​បាន​ប្រាក់​ប្រហែល​ជា​៧៥​លាន​ទៅ​៩០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ៗ​ខែ​​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន។ ប្រាក់​ចំណូល​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​បង់​ឲ្យ​រដ្ឋាភិបាល​តាម​រយៈ​ក្រុម​សហគ្រា​ប្រេង និង​ឧស្ម័ន​មីយ៉ាន់ម៉ា (MOGE)ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​ដែល​ឥឡូវ​នេះ​គ្រប់គ្រង​ដោយ​មេ​ដឹក​នាំ​រដ្ឋ​ប្រហារ។

គិត​ត្រឹម​ថ្ងៃ​អង្គារ ជន​ស៊ីវិល​​ជីត​២០០​នាក់​ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​កម្លាំង​សន្តិសុខ​កំឡុង​ពេល​ធ្វើ​ការ​បង្ក្រាប​​លើ​ការ​តវ៉ា​ប្រឆាំង​នឹង​របប​យោធា​ដោយ​សន្តិវិធី​ទូទាំង​ប្រទេស។ ទោះ​បី​ជា​យ៉ាង​ណា យោធា​មីយ៉ាន់ម៉ាត្រូវ​បាន​គេដឹង​ជា​យូរ​មក​ហើយ​កំពុង​តែ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ពួក​គេ គណកម្មាធិការ​តំណាង​សភា(CRPH)បាន​ថ្កោល​ទោស​ចំពោះ​ក្រុម​​ហ៊ុន​ដែល​នៅ​តែ​បន្តស្ងាត់​ស្ងៀម​អំពី​រដ្ឋ​ប្រហារ​យោធា​ថ្ងៃ​ទី​១ កុម្ភៈ និង​គាំទ្រ​របប​យោធា​ជា​មួយ​នឹង​ការ​ទូទាត់​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន បើ​ទោះ​ជា​ CPRH បាន​ដាក់​កំណត់​ពេល​វេលា​ត្រឹម​ថ្ងៃ​ទី​៩ ខែ​មីនា​ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​របប​យោធា។

CRPH បាន​និយាយ​ថា ចំណូល​ពី​ការ​លក់​ប្រេង​ និង​ឧស្ម័ន​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២០ និង​ខែ​មករា ឆ្នាំ​២០២១ត្រូវ​បាន​គេ​រាយការណ៍​ថា​ ត្រូវ​បាន​បង់​ចូល​គណនី​ធនាគារ​ដែល​គ្រប់​គ្រង​ដោយ​របប​យោធា។

CRPH និយាយ​ថា ៖«យើង​ថ្កោល​ទោស​ដាច់​អហឹង្កា​ចំពោះ​ក្រុម​ហ៊ុន​ទាំង​ឡាយសម្រាប់​ការ​ចំណាយ​ទៅលើ​ការ​លក់​ប្រេង និង​ឧស្ម័ន​ដល់​របប​យោធា»។

CRPH ក៏​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​សូម​កុំ​បង់​ពន្ធ​រហូត​ដល់​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ដោយ​លទ្ធិ​ប្រជា​ធិបតេយ្យ​​បាន​បន្ត​ភារកិច្ច​របស់​ខ្លួន​វិញ។

លោក U Tin Tun Naing រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​​ផែន​ការ ហិរញ្ញ​វត្ថុ និង​ឧស្សាហកម្ម​​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ប្រសិន​បើ​ក្រុម​ហ៊ុន​បន្ត​ធ្វើ​ការ​ទូទាត់​​ វា​នឹង​ធ្វើ​ឲ្យ​មហន្តរាយ​​​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ប្រជា​ជន​មីយ៉ាន់ម៉ា​ដើម្បី​នាំ​ប្រទេស​មក​កាន់​ប្រជា​ធិបតេយ្យ​វិញ​ និង​ថា យោធា​នឹង​​មាន​លទ្ធផល​ប្រើ​ធន​ធាន​ទាំង​នោះ​ដើម្បី​បន្ត​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ៥៣ នាទីutes មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

ចរាចរណ៍១ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម