សេដ្ឋកិច្ច
អ្នកជំនាញអះអាង ការទាក់ទាញវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ក៏ជាការជួយគ្រួសារកសិករ
លោក ច័ន្ទ សុផល ប្រធានមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញក្នុងវិស័យកសិកម្ម បានលើកឡើងថា វិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងបីទស្សវត្សរ៍កន្លងមក ទៅលេីគម្រោងធារាសាស្ត្រ គម្រោងផ្លូវ និងស្ពាន គម្រោងកសិកម្ម និងគម្រោងអភិវឌ្ឍជនបទ សុទ្ធតែជាប្រយោជន៍បម្រើឱ្យកសិករនៅជនបទ។
គម្រោងទាំងនេះជួយរួមចំណែកបង្កើនផលិតភាពកសិកម្ម កសិឧស្សាហកម្ម និងពាណិជ្ជកម្មកសិផល។ លោក ចាន់ សុផលបានអះអាងថា ការទាក់ទាញវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ដេីម្បីផ្តល់ការងារឱ្យកូនកសិករ ក៏ជាការជួយដល់គ្រួសារកសិករដែរ។
បើតាមអ្នកជំនាញរូបនេះ ការផ្តល់ប្រាក់កម្ចីជាង ២០០ លានដុល្លារ ដល់ក្រុមហ៊ុនម៉ាស៊ីនស្រូវ គ្រាន់តែជាចំណែកតូចមួយនៃការជួយគ្រួសារកសិករ ពោលគឺនៅមានការងារជាច្រើនទៀត ដែលត្រូវបន្តធ្វើដេីម្បីជួយដល់កសិករ។
សូមជំរាបថា ចាប់តាំងពីដើមខែមករា ឆ្នាំ ២០២៥ តម្លៃស្រូវអូអឹម បានធ្លាក់ចុះយ៉ាងគំហុកតម្លៃក្រោម ៨០០ រៀល គ្រាដែលពិភពលោកកំពុងចួបបញ្ហាគ្រោះអេលីណូ ខណៈប្រទេសឥណ្ឌាបានប្រកាសថា នឹងឱ្យនាំចេញអង្ករវែងរបស់គាត់វិញ ខណៈប្រទេសមួយចំនួនមានការព្រួយបារម្ភពីសន្តិសុខស្បៀង។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្ពុជា មានតម្រូវការស្រូវចំនួន ៦ លានតោន ក្នុងមួយឆ្នាំ ខណៈផលិតកម្មសម្រេចបាន ១២ លានតោននៅឆ្នាំ ២០២៣ និងជាង ១៣ លានតោននៅឆ្នាំ ២០២៤ ដែលលើសតម្រូវការក្នុងស្រុក។
លោក ឌិត ទីណា បានប្រាប់ថា តម្លៃស្រូវអូអឹម បានចាប់ផ្ដើមធ្លាក់តាំងពីដើមខែមករា រហូតដល់ក្រោម ៨០០ រៀល ក្នុងមួយគីឡូក្រាម។
លោកថ្លែងថា៖ «ស្រូវវាផ្សារភ្ជាប់ទៅនឹងទីផ្សារអង្ករ នៅពេលដែលយើងពិនិត្យមើលទីផ្សារអង្ករលើពិភពលោក ចាប់តាំងពីប្រទេសឥណ្ឌាប្រកាសថា អេលីណូ ចប់ហើយ គាត់អនុញ្ញាតឱ្យមានការនាំចេញនូវអង្ករស របស់គាត់ត្រឡប់មកវិញ ស្ថានភាពតម្លៃអង្ករក៏ចាប់ផ្ដើមមានការប្រកួតប្រជែងខ្លាំង ហើយចំពោះស្រូវអូអឹមចុះថ្លៃ ភាគច្រើនយើងលក់ទៅវៀតណាម ហើយយើងឃើញថាអង្ករវៀតណាមក៏រងបញ្ហាដូចគ្នា គាត់ត្រូវង្ខំចិត្តលក់ក្នុងតម្លៃទាប នៅពេលដែលអេលីណូ មានឥទ្ធិពលគាត់លក់អង្ករក្នុងតម្លៃ ៦៦០ ដុល្លារ ក្នុងមួយតោន ប៉ុន្តែនៅដើមខែមករា នេះ អង្ករវៀតណាមលក់ចេញក្នុងតម្លៃ ៤៣០ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ៣០%»។
សូមជំរាបថា ផលិតកម្មដាំដុះស្រូវប្រាំងនៅកម្ពុជានៅឆ្នាំនេះ ពលរដ្ឋដាំដុះប្រមាណ ៧០ ម៉ឺនហិកតា លើសផែនការ ដែលមានទិន្នផលប្រមាណ ៤ លានតោន។
លោក ឌិត ទីណា មានប្រសាសន៍ថា ប្រសិនបើយើងផលិតលើស ទីផ្សារក្នុងស្រុកមិនមានតម្រូវការច្រើនទេ។ លោកបញ្ជាក់ថា ប្រសិនបើបរិមាណ គុណភាព និងតម្លៃមិនអាចគ្រប់គ្រងបាន នោះផលចំណេញក៏មិនបានច្រើនទេ។ ប្រសិនបើយើងគ្រប់គ្រងស្ថិរភាពបរិមាណ គុណភាព តម្លៃបាន នឹងផ្ដល់ផលច្រើនដល់កសិករ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?