Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តផ្លូវការថ្នាលបឋម PLP ដើម្បីគាំទ្រការរៀន និងតាមដានការសិក្សារបស់សិស្ស

បានផុស

នៅ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP Edtech) ដែលគាំទ្រដល់ការរៀន និងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្សផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយពី ក្រសួងអប់រំបញ្ជាក់ថា ថ្នាលបឋម PLP (PLP Edtech) មានអត្ថប្រយោជន៍ដូចជា សិស្សអាចប្រើប្រាស់ថ្នាល់ PLP នេះ សម្រាប់អនុវត្តសកម្មភាពសិក្សា និងធ្វើសំណួរតេស្តលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិជ្ជាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀតដើម្បីអភិវឌ្ឍន៍សមត្ថភាព និងត្រិះរិះពិចារណាបានស៊ីជម្រៅ។ គ្រូបង្រៀន ក៏អាចតាមដានសកម្មភាពសិក្សា និងសមត្ថភាពសិក្សារបស់សិស្ស ងាយស្រួលក្នុងការរៀបចំផែនការបង្រៀនឱ្យស្របតាមសមត្ថភាពរបស់ពួកគេ។

រូបភាពពីនាយកដ្ឋានបឋមសិក្សា

បន្ថែមពីនេះ គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សា អាចប្រើថ្នាលបឋម PLP សម្រាប់អភិវឌ្ឍន៍វិជ្ជាជីវៈជាប់ជាប្រចាំតាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញដើម្បីទទួលបានក្រេឌីត។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតាមគម្រូតេស្តរង្វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ ដល់ទី៦) និងថ្នាក់តំបន់  SEA-PLM (ថ្នាក់ទី៥)។ អ្វីដែលកាន់តែពិសេស ក្រៅពីគ្រូបង្រៀន សូម្បីតែអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ ក៏អាចតាមដានការសិក្សារបស់សិស្ស ព្រមទាំងផ្តល់កិច្ចសហការក្នុងការជួយសិស្សបានទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែផងដែរ។ នេះបើតាមក្រសួងអប់រំ៕

រូបភាពពីនាយកដ្ឋានបឋមសិក្សា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ វិនាទី មុន

រដ្ឋមន្ត្រីការពារជាតិក្នុងរដ្ឋបាលលោក ត្រាំ មិនដឹងអាស៊ានមានប៉ុន្មានប្រទេស ត្រូវគេរិះគន់យ៉ាងចាស់ដៃ

ព័ត៌មានជាតិ២៤ វិនាទី មុន

ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តផ្លូវការថ្នាលបឋម PLP ដើម្បីគាំទ្រការរៀន និងតាមដានការសិក្សារបស់សិស្ស

ជីវិតកម្សាន្ដ៣ នាទីutes មុន

ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ

សន្តិសុខសង្គម៤ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ២៩ នាក់ ពាក់ព័ន្ធករណីក្មេងទំនើង លួច និង កាប់ប្លន់

សន្តិសុខសង្គម១៤ នាទីutes មុន

រយៈពេល៦ខែ នគរបាលរាជធានីបង្ក្រាបបទល្មើសបាន ៨៨ករណី ឃាត់ខ្លួនជនសង្ស័យសរុប ៣៨៣​នាក់

Sokha Hotels

ព័ត៌មានពេញនិយម