ព័ត៌មានអន្ដរជាតិ
WHO កំពុងបារម្ភខ្លាំង ពីការឆ្លងរាលដាល មេរោគកាចសាហាវមួយប្រភេទ មានអត្រាមរណភាពខ្ពស់
អង្គការសុខភាពពិភពលោក (WHO) កំពុងបារម្ភខ្លាំង ដល់ថ្នាក់ចេញការព្រមានអំពីហានិភ័យនៃការឆ្លងមេរោគកាចសាហាវ Marburg បន្ទាប់ពីរកឃើញថា វីរុសនេះកំពុងវាយលុកនៅភាគពាយព្យ ប្រទេសតង់ហ្សានី។
ក្នុងសារព្រមានបង្ហោះលើបណ្តាញសង្គម X កាលពីដើមសប្តាហ៍ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus អះអាងថា «មកទល់ពេលនេះ យើងរកឃើញករណីសង្ស័យនៃមេរោគ Marburg ចំនួន៩ករណីហើយ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភគឺថា ក្នុងចំណោមនោះ មានអ្នកជំងឺស្លាប់រហូតដល់ទៅ៨នាក់ឯណោះ»។
តាមការបញ្ជាក់របស់ WHO ករណីផ្ទុះមេរោគដែលមានអត្រាមរណភាពខ្ពស់មួយនេះ គឺត្រូវបានរកឃើញនៅក្នុងតំបន់ Kagera ប៉ុន្តែគេនៅតែមិនទាន់ដឹងច្បាស់អំពីប្រភពដើមនៃការឆ្លងវីរុសនេះឡើយ។
សូមបញ្ជាក់ថា Marburg ស្រដៀង Ebola ដែរ ដែលត្រូវបានគេជឿថា មានប្រភពចេញពីសត្វប្រចៀវ ហើយរីករាលដាលលើមនុស្សតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយសារធាតុរាវលើរាងកាយមនុស្ស ឬជាមួយផ្ទៃដែលមានមេរោគ។
រោគសញ្ញានៃជំងឺនេះរួមមានគ្រុនក្តៅ ឈឺសាច់ដុំ រាគ ក្អួត ហើយក្នុងករណីខ្លះ ស្លាប់ដោយសារការបាត់បង់ឈាមខ្លាំង ខណៈមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ចំពោះជំងឺនេះទេ ហើយវិធីការពារគឺត្រូវរក្សាអនាម័យឲ្យបានខ្ពស់ជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានអ្នកដែលធ្វើដំណើរទៅ ២ប្រទេសនៅអាហ្វ្រិក ដោយសារកំពុងផ្ទុះមេរោគឆ្លងសាហាវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?