Connect with us

ព័ត៌មានអន្ដរជាតិ

ថៃព្យាយាមចរចា ក្រោយ​ចិន​ហាមឃាត់ការនាំចូល​ទឹកស្ករអំពៅជុំវិញកង្វល់អនាម័យ

បានផុស

នៅ

អាជ្ញាធរ​ថៃ​បាន​ឱ្យដឹងថា​ ខ្លួន​ស្វែង​រកការចរចា​ជាមួយ​ភាគី​ចិន​ ដែល​ហាមឃាត់ការ​នាំចូល​ទឹក​ស្ករអំពៅ​ និងម្សៅលាយ​ផ្អែម ជុំវិញ​កង្វក់អនាម័យពីរោងចក្រថៃ​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុលេខាអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្ម លោក Virit Viseshsindh បានថ្លែងថា ​អាជ្ញាធរចិនបានស្នើឱ្យប្រទេសថៃត្រួតពិនិត្យរោងចក្រប្រមាណ ៧៨ មុនពេលបើកការចរចា ដើម្បីលុបចោលការហាមឃាត់​កាលពីខែមុន លើការនាំចូលទៅចិននូវ​ទឹកស្ករអំពៅ​ និងម្សៅ​លាយ​ផ្អែម​ពីប្រទេសថៃ​។ លោកអះអាងថា អាជ្ញាធរ​ថៃ​កំពុង​អនុវត្តតាម​ការ​ទាម​ទារ​នេះ​។

លោក​ Virit បាន​និយាយ​ដោយ​សំដៅ​ទៅ​រដ្ឋបាល​ទូទៅ​នៃ​គយ​ចិន​ថា​៖ « GACC ចង់​ឲ្យ​ការ​ត្រួតពិនិត្យ​ស្តង់ដារ​របស់​យើង​កាន់តែ​តឹងរុឹង​»។

គួរ​​ស​បញ្ជាក់ថា​ ​ថៃ ​គឺ​ជាប្រទេសនាំចេញ​ស្ករសធំជាងគេទី២​របស់ពិភពលោក ​និង​ជាអ្នកផ្គត់ផ្គង់ទឹកស្ករ​ដ៏សំខាន់សម្រាប់ចិនជាមួយ​នឹង​ការ​នាំចេញទៅកាន់​ប្រទេស​នេះ​ជាង​ ១,២ លាន​តោន​ ​កាលពីឆ្នាំ​មុន​។ ​នេះបើយោងតាមទិន្នន័យ​ពី​ក្រុមហ៊ុនផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់ Czarnikow ។

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បាននិយាយថា កាលពីខែធ្នូ ប្រទេសចិនបានផ្អាកការនាំចូលទឹក​ស្ករថៃ និងម្សៅលាយ​ផ្អែម​ ​ដោយសារតែការព្រួយបារម្ភអំពីអនាម័យរបស់រោងចក្រថៃ​។ លោក​ស្រី​បន្តថា​៖ «​អាជ្ញាធរ​ថៃ​ចង់​ចរចា​បញ្ចប់​ការ​ផ្អាក​នេះ»​។

យោងតាមអ្នកវិភាគ​ពីក្រុមហ៊ុន​ Citi លោក Arkady Gevorkyan ការហាមប្រាមរបស់ចិន ធ្វើ​ឱ្យ​ទឹកស្ករ និងម្សៅលាយផ្អែម តម្លៃ​ប្រហែល​ ៤០០ លាន​បាត​ ជាប់​គាំង​​លើកប៉ាល់នាពេលបច្ចុប្បន្ន។

ប្រភពក្នុង​​ឧស្សាហកម្ម​មួយ​រូ​ប បាន​ប្រាប់រ៉យទ័រថា ​អាជ្ញាធរ​ក្នុង​ប្រទេស​ថៃ​បាន​​ព្រួយ​បារម្ភ​​កាន់តែខ្លាំង​ពី​បំរាម​របស់​ចិន ដោយ​អាច​ប៉ះពាល់​ដល់​តម្លៃ​ដែល​កសិករអំពៅថៃ​ទទួល​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម