Connect with us

ចរាចរណ៍

សមត្ថកិច្ចខណ្ឌដង្កោ ដាក់គោលដៅពិនិត្យជាតិស្រវឹង ឃាត់យានយន្តល្មើស ១០ គ្រឿង យកទៅរក្សាទុក

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ បាន​ធ្វើការ​ឃាត់​រក្សាទុក​យានយន្ត​ល្មើស​ជាតិ​ស្រវឹង​ចំនួន ១០ គ្រឿង នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​ចូល​ខ្លួន​ដោះស្រាយ និង​បង់​ផាក​ពិន័យ​តាម​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្ដម​សេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ២៣ និង ០០ នាទី​យប់ ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៥ ដល់​ម៉ោង ០២ និង ០០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៥ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បាន​សហការ​ជាមួយ​នឹង​កម្លាំង​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​ចុះ​ដាក់​គោលដៅ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​មុខ​សាលា​អន្តរជាតិ​ប្រាយ​ឡាញ ផ្លូវ​លេខ ២១៧ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ចាន់ គ្រឹស្នា ស្នងការ​រង និង​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ និង​មាន​ការ​ចុះ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​លោក​វរសេនីយ៍ទោ អែល សំណាង នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ និង​លោក​វរសេនីយ៍ទោ ឃឹម សារិទ្ធ អធិការរង​ខណ្ឌ​ដង្កោ ដែល​មាន​កម្លាំង​ចូលរួម​សរុប ៤០ នាក់ ក្នុង​នោះ កម្លាំង​នគរបាល​ការិយាល័យ ២១ នាក់ និង​កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ ១៩ នាក់។

របាយការណ៍​ដដែល ក៏បាន​បញ្ជាក់​ថា លទ្ធផល នៃ​ការ​ត្រួតពិនិត្យ​មាន​យានយន្ត​ឆ្លងកាត់​ចំនួន ៥២ គ្រឿង ក្នុង​នោះ យានយន្ត​ល្មើស​ជាតិ​ស្រវឹង​ចំនួន ១៣ គ្រឿង (រថយន្ត ០២ គ្រឿង និង​ម៉ូតូ ១១ គ្រឿង​) កម្រិត​ចាប់ពី ០.២៥ ដល់ ០.៣៩mg/L មាន​ចំនួន ០៥ គ្រឿង អ្នកបើកបរ​ម៉ូតូ ០៥ នាក់។ កម្រិត ០.៤០ mg/L ឡើង មាន​ចំនួន ០៨ គ្រឿង ក្នុង​នោះ អ្នក​បើកបរ​ម៉ូតូ​ចំនួន ០៦ នាក់ អ្នកបើកបរ​រថយន្ត​ចំនួន ០២ នាក់ និង​បទល្មើស​ផ្សេងៗ គ្មាន។

របាយការណ៍​នគរបាល​ខណ្ឌ​ដង្កោ បញ្ជាក់​បន្ថែម​ថា ចំនួន​យានយន្ត​ល្មើស​ជាតិ​ស្រវឹង​ដែល​នៅ​សេសសល់ និង​មិនទាន់​បង់​ផាក​ពិន័យ បាន​នាំ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​មាន​ចំនួន ១០ គ្រឿង (​រថយន្ត​ចំនួន ០២ គ្រឿង និង​ម៉ូតូ​ចំនួន ០៨ គ្រឿង​) ដើម្បី​តម្រូវ​ឲ្យ​ម្ចាស់​យានយន្ត​ទាំងនោះ​ចូលខ្លួន​ដោះស្រាយ និង​បង់​ផាក​ពិន័យ​តាមច្បាប់៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម