Connect with us

ចរាចរណ៍

បុរសម្នាក់ ស្លាប់នៅក្រោមកង់រថយន្តយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូឈប់រង់ចាំភ្លើងស្តុប

បានផុស

នៅ

បុរស​ម្នាក់ បាន​ស្លាប់​នៅ​ក្រោម​កង់​រថយន្ត​យ៉ាង​អាណោចអាធ័ម ខណៈ​ឈប់​រង់ចាំ​ភ្លើង​ស្តុប ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​មក​ពី​ក្រោយ បួង​ចង្កូត​បត់​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ រួច​កិន​ពី​លើ អូស​ទៅ​មុខ​ជា​ច្រើន​ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ស្តុប ៩២ កែង​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើដំណើរ​ស្របគ្នា​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ជិះ​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា​ឌ្រីម ស៊េរី ២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1V-5865 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៩២ ទិសដៅ​ពី​កើត​មក​លិច ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្រហម។

ប្រភព​បន្ត​ថា បន្ទាប់មក​គេ​ឃើញ​មាន​រថយន្ត​បង្ក​ប្រភេទ​ក្រឡុក​ស៊ីម៉ងត៍ ១ គ្រឿង ពណ៌​លឿង​លាយ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1409 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ៩២ ស្រប​ទិស​គ្នា ពី​កើត​មក​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏បាន​ឈប់​រង់ចាំ​ភ្លើងស្តុប​ក្រហម​ដូចគ្នា។ បន្ទាប់មក ភ្លើងស្តុប ក៏បាន​លោត​ពណ៌​ខៀវ ស្រាប់តែ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ បាន​បួង​ចង្កូត​បត់​ឆ្វេង​ឆ្ពោះ​ទៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ ដោយ​មិន​បាន​មើល​មុខ ស្រាប់តែ​បុក​ពីក្រោយ​ម៉ូតូ​ជនរងគ្រោះ រួច​កិន​ពី​លើ អូស​ទៅ​មុខ​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​ស្លាប់​នៅ​ក្រោម​កង់​រថយន្ត។ ភ្លាមៗ នោះ​ដែរ តៃកុង​បម្រុង​បើកទ្វារ​រត់​គេច​ខ្លួន ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ក្រាំងធ្នង់​សួរនាំ​បន្ត។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នឹង​ជំនាញ​ចរាចរណ៍​ចុះ​មក​ដល់​ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម