កីឡា
លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul
អតីតអ្នកប្រដាល់ជើងខ្លាំង Mike Tyson ត្រូវបានគេរាយការណ៍ពីការចំណាយប្រាក់ចំនួន១៣.៤លានដុល្លារអាមេរិក ដើម្បីទិញវីឡានៅរដ្ឋហ្លរីដាដែលតម្លៃនេះគឺពាក់កណ្តាលទឹកប្រាក់ដែលអាចទទួលបានពីការប្រកួតជាមួយ Jake Paul។

អចលនទ្រព្យមានទីតាំងនៅ Tierra del Rey Estates ដ៏ធំនេះ មានទំហំលើផ្ទៃដីចំនួន២៧ហិចតា ហើយថែមទាំងរួមបញ្ចូលការចូលទៅកាន់បឹងឯកជនមួយ។ នេះបើយោងតាមកាសែត Palm Beach Post ។ អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់វ័យ៥៨ឆ្នាំរូបនេះ បានត្រឡប់មកកាន់សង្វៀនវិញជាមួយ Jake Paul ដែលជាតារាយូធូប ។
ទោះបីជាមិនបានប្រកួតកម្រិតប្រដាល់អាជីពក្នុងរយៈពេលជិត២ទសវត្សរ៍ក៏ដោយ លោក Tyson អាចប្រកួតទល់នឹងអ្នកប្រដាល់ YouTuber វ័យ២៧ឆ្នាំ ចំនួនប្រកួត៨ទឹកពេញ។ ចុងក្រោយ Paul ទទួលបានជ័យជំនះដោយពិន្ទុជាឯកច្ឆ័ន្ទ។

ក្រុមហ៊ុន Netflix បានចាក់ផ្សាយការប្រកួតនោះជាសកល និងបំបែកកំណត់ត្រាអ្នកទស្សនាច្រើនបំផុត។ ការបង់ប្រាក់ពិតប្រាកដនៅតែមិនទាន់បង្ហាញឲ្យដឹងទេ ប៉ុន្តែលោក Tyson ត្រូវបានគេជឿថា រកបានប្រហែល២០លានដុល្លារពីការប្រកួតនោះ។
ថ្មីៗនេះ Tyson បានធ្វើវិនិយោគប្រាក់មួយចំណែកនៃចំណូលពីការប្រកួត លើអចលនទ្រព្យដ៏ប្រណីតនៅរដ្ឋ ហ្លរីដា។ កាសែត The Mirror បានរាយការណ៍ថា ប័ណ្ណធានាពិសេសបានបញ្ជាក់ពី Tyson ជាម្ចាស់ថ្មីនៃអចលនទ្រព្យនោះ ដែលត្រូវបានដកស្រង់សម្តីលោក Joseph Jonathan Schneider អ្នកតំណាងរបស់លោក Tyson៕

ប្រែសម្រួល៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ