Connect with us

ព័ត៌មានជាតិ

ជាសមាជិកគណៈកម្មការកសាងសន្តិភាព UN កម្ពុជាប្ដេជ្ញាចែករំលែកបទពិសោធន៍ដល់រដ្ឋដទៃពីការកសាងសន្តិភាព

បានផុស

នៅ

ជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) កម្ពុជាបានបញ្ជាក់ពីការប្ដេជ្ញាចិត្តធ្វើជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកចែករំលែកបទពិសោធន៍ដល់រដ្ឋដទៃពីការកសាងសន្តិភាព ធ្វើយ៉ាងណាធានាឱ្យបានសន្តិភាពពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំរបស់កម្ពុជាជាលើកដំបូងនៅក្នុងគណៈកម្មការកសាងសន្តិភាព បន្ទាប់ពីបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាព លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា ក្នុងតួនាទីថ្មីរបស់កម្ពុជាជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាព កម្ពុជាមានឆន្ទៈក្នុងការសហការជាមួយនឹងសមាជិកដទៃទៀត ដើម្បីពង្រឹងការងាររបស់គណៈកម្មការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

លោក ប្រកាសថា កម្ពុជាប្តេជ្ញារួមចែករំលែកការយល់ដឹង ដែលទទួលបានពីដំណើរកសាងសន្តិភាពរបស់ខ្លួនឯងផ្ទាល់ និងរួមចំណែកជាវិភាគទាននូវធនធានរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់គណៈកម្មការនេះ។

លោក កែវ ឈា បន្ថែមថា កម្ពុជានឹងប្តេជ្ញាធ្វើការរួមគ្នាជាមួយមូលនិធិកសាងសន្តិភាព និងក្រុមប្រឹក្សាផ្តល់យោបល់ទី៨ របស់អង្គការសហប្រជាជាតិ នៃមូលនិធិរក្សាសន្តិភាព ដើម្បីសម្រេចបាននូវគោលដៅរួម ជាអាទិ៍ ចក្ខុវិស័យប្រកបដោយមហិច្ឆិតាដែលមានចែងក្នុងកតិកាសញ្ញាសម្រាប់អនាគត និងរបៀបវារៈថ្មីសម្រាប់សន្តិភាព ហើយក៏ទន្ទឹងរង់ចាំចូលរួមចំណែកយ៉ាងសកម្មដល់ការពិនិត្យឡើងវិញនូវនិម្មាបនកម្មកសាងសន្តិភាពឆ្នាំ២០២៥។

សេចក្ដីថ្លែងការណ៍របស់លោកតំណាងអចិន្ត្រៃយ៍កម្ពុជា បានចាត់ទុកគណៈកម្មការកសាងសន្តិភាព និងមូលនិធិកសាងសន្តិភាព ថា ជាសសរស្តម្ភ ដែលមិនអាចខ្វះបានក្នុងការដោះស្រាយបញ្ហាឫសគល់នៃជម្លោះ សម្របសម្រួលការស្តារឡើងវិញក្រោយជម្លោះ និងការកសាងសង្គមប្រកបដោយនិរន្តរភាព និងភាពធន់។ 

ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងស្ថាបនាក្នុងការងាររបស់គណៈកម្មការកសាងសន្តិភាព។ តំណាងអចិន្ត្រៃយ៍កម្ពុជា ថ្លែងដូច្នេះថា «យើងប្តេជ្ញាប្រកាន់ខ្ជាប់គោលការណ៍របស់អង្គការសហប្រជាជាតិ និងធ្វើការក្នុងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព យុត្តិធម៌ និងវិបុលភាព»។ 

សូមជម្រាបដែរថា កម្ពុជា រួមទាំងប្រទេសចំនួន ៤ទៀត ត្រូវបានសម័យប្រជុំពេញអង្គ លើកទី៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិបោះឆ្នោតឱ្យជាប់ជាសមាជិកគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពរអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ ការជាប់ឆ្នោតរបស់កម្ពុជា ឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្តយ៉ាងមុតមាំពីសំណាក់សហគមន៍អន្តរជាតិនៅក្នុងភាពជាថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែករបស់កម្ពុជាចំពោះស្ថានប័នពហុភាគី។

បន្ទាប់ពីបានជាប់ឆ្នោតក្នុងគណៈកម្មការ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាពនេះជាមួយនឹងក្រុមប្រឹក្សាផ្តល់យោបល់ទី៨ របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនៃមូលនិធិរក្សាសន្តិភាព ដើម្បីស្វែងរកវិធីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការបន្ស៊ីគ្នារវាងការងាររបស់គណៈកម្មការទៅនឹងមូលនិធិរក្សាសន្តិភាព៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

ជាសមាជិកគណៈកម្មការកសាងសន្តិភាព UN កម្ពុជាប្ដេជ្ញាចែករំលែកបទពិសោធន៍ដល់រដ្ឋដទៃពីការកសាងសន្តិភាព

សេដ្ឋកិច្ច១ នាទីute មុន

កម្ពុជា-អ៊ីរ៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ថាមពល និងប្រេងកាត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ ថា កិច្ចព្រមព្រៀង​សម្រេច​បាន​ហើយ ទោះ​មាន​បញ្ហា​តិចតួច​នៅ​នាទី​ចុងក្រោយ

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋមានជំងឺភ្នែកមកព្យាបាលដោយឥតគិតថ្លៃ

ចរាចរណ៍៩ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន បុកខឿនបង្កាន់ដៃស្ពាន ៧ មករា បាត់បង់ជីវិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ត្រីបារាំងវ័យ៥៣ ឆ្នាំ លែងលះស្វាមីសេដ្ឋី​មករៀបការ Brad Pitt ក្លែងក្លាយ ចុងក្រោយចាញ់បោកលុយអស់៨៥ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា២៣ ម៉ោង មុន

មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ៊ីរ៉ង់ចង់ធ្វើកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មយោធាជាមួយកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម