Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋមានជំងឺភ្នែកមកព្យាបាលដោយឥតគិតថ្លៃ

បានផុស

នៅ

ជំងឺភ្នែកឡើងបាយ ក្រហម ភ្នែកដុះកន្ទុយថ្លែន ឈប់កង្វល់ទៅ ឥឡូវនេះ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី បានអំពាវនាវឱ្យប្រជាជនទៅពិនិត្យភ្នែក ដោយឥតគិតថ្លៃ។ មន្ទីពេទ្យខេត្តរតនគិរី បានប្រាប់ពលរដ្ឋ ត្រូវរួសរាន់ប្រញាប់អញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យវេជ្ជបណ្ឌិតជំនាញផ្នែកចក្ខុសាស្ត្រ ពិនិត្យជាបន្ទាន់ និងធ្វើរោគវិនិច្ឆ័យ ផ្តល់ថ្នាំបង្ការ បញ្ចៀសកុំឱ្យរីករាលដាល់ឈានទៅជំងឺធ្ងន់ធ្ងន់ធ្ងរ ពិបាកព្យាបាល វិវត្តទៅរកការព្យាបាលយូរ និងស្ថិតក្នុងដំណាក់កាលវះកាត់ ជាមូលហេតុងងឹតភ្នែក។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីពេទ្យខេត្តរតនគិរី បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបញ្ហាទាំងនេះ ឱ្យទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានទីតាំងនៅខាងលិចបឹងមាត់បឹងកន្សែង ស្ថិតនៅ អាគារ D  ត្រួតពិនិត្យដោយឧបករណ៍ទំនើប មានសុវត្ថិភាព ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤៖ ០០ នាទី ដល់ម៉ោង ១៧៖០០នាទីក្រុងបានលុង ខេត្តរតនគិរី។

លោកវេជ្ជបណ្ឌិត ម៉ុច គឹមហុង បានមានប្រសាសន៍ថា ការព្យាបាលនេះផ្តោតទៅលើជំងឺភ្នែកឡើងបាយ ភ្នែកកើតជំងឺកន្ទុយថ្លែន និងជំងឺភ្នែកដែលត្រូវវះកាត់ផ្សេងៗ ត្រូវអញ្ជើញមកឱ្យចំថ្ងៃដែលបានរៀបចំពិនិត្យជូនដោយមិនយកលុយ។ ការព្យាបាលនេះ ត្រូវបានយកចិត្តទុកដាក់ពីលោកគ្រូពេទ្យរយៈពេល១សប្តាហ៍ត្រូវពិនិត្យម្តង។ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យទៅរកឃើញពលរដ្ឋកើតជំងឺចក្ខុមែន ការផ្តល់ថ្នាំព្យាបាលរហូតដល់ជាសះស្បើយឥតកំណត់ពេលនោះទេ។ សម្រាប់អ្នកជំងឺការបកភ្នែក និងមានជំងឺភ្នែក គឺទៅតាមស្ថានភាពជំងឺជាក់ស្តែង។

ការពិនិត្យព្យាបលនេះដែរ គឺមិនត្រូវបានកំណត់អាយុនោះទេ ពោល គឺអ្នកជំងឺភ្នែករួមមាន បកបាយភ្នែក កន្ទុយថ្លែន ភ្នែកក្រហម និងជំងឺភ្នែកផ្សេងៗទៀត។ ការព្យាបាលជំងឺនេះ អ្នកជំងឺត្រូវកាន់ជាមួយអត្តសញ្ញាណ លិខិតបញ្ជាក់ភាពខ្វះខាតពីប្រធានភូមិ ប័ណ្ណបសស ឬប័ណ្ណក្រីក្រ ដើម្បីទទួលបានព្យាបាលដោយបង់ប្រាក់ពីមន្ទីរពេទ្យ នៅពេលពិនិត្យ ពិគ្រោះ និងផ្តល់ថ្នាំព្យាបាល។ លោកវេជ្ជបណ្ឌិត សង្ឃឹមថា ប្រជាជនក្នុងខេត្តរតនគិរី ទាំងអស់ ដែលកំពុងមានជំងឺទាំងនេះ យកចិត្តទុកដាក់ពីសុខភាពភ្នែក ហើយមិនទុកឱ្យភ្នែកនោះ ខូចរហូតដល់ព្យាបាលអត់បាន ឬក៏អត់មានលទ្ធភាពសម្រាប់ស្តារគំហើញឡើងវិញ ដោយសារទុកជំងឺនេះយូរពេក៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ត្រីបារាំងវ័យ៥៣ ឆ្នាំ លែងលះស្វាមីសេដ្ឋី​មករៀបការ Brad Pitt ក្លែងក្លាយ ចុងក្រោយចាញ់បោកលុយអស់៨៥ម៉ឺនដុល្លារ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា២៣ ម៉ោង មុន

មេដាយអូឡាំពិក២០២៤ជាង១០០គ្រឿងត្រូវបានបញ្ជូនមកវិញ ក្រោយជួបបញ្ហាច្រែះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ពាក់មី ហួសចិត្តនឹងអ្នកប្រើរូបខ្លួន ប្រកាសលក់ផ្ទះបន្ទាន់ និងស្នើសាធារណជន កុំគាំទ្រទង្វើរកសុីបែបនេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ៊ីរ៉ង់ចង់ធ្វើកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មយោធាជាមួយកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម