Connect with us

ព័ត៌មានជាតិ

ប.ស.ស នឹងចាប់ផ្ដើមចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ជា​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅដើមសប្ដាហ៍ក្រោយ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​ចាប់ផ្ដើម​ចុះ​បញ្ជី​បុគ្គល​ស្វ័យ​និយោជន៍​ដែល​ជា​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ចាប់ពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០២៥ ខាងមុខ​នេះ​តទៅ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ ពី​រាជរដ្ឋាភិបាល ពិសេស​ការ​ទទួល​បាន​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​រដ្ឋ និង​ឯកជន​ជា​ដៃគូ​របស់ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាច​ចុះ​បញ្ជី​បុគ្គល​ស្វ័យ​និយោជន៍​ជាមួយ ប​.​ស​.​ស បាន ត្រូវ​មាន​លក្ខខណ្ឌ បែបបទ និង​នីតិវិធី​មួយ​ចំនួន ដូចជា ត្រូវ​មាន​អាយុ​មិន​លើស​ពី ៦០ (​ហុកសិប​) ឆ្នាំ មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​មាន​សុពលភាព​) និង​ត្រូវ​មាន​វិញ្ញាបនបត្រ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចេញ​ដោយ​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​ថ្ងៃ​ទី ២៥ ខែ​ធ្នូ ឆ្នាំ ២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម​(ប​.​ស​.​ស) មាន​សមាជិក​កើន​ឡើង​ដល់ ២ ៧០៥ ៩១៩ នាក់ នៅ​ទូទាំង​ប្រទេស ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុក​ចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍ នៃ ប​.​ស​.​ស។

លោក​បាន​បន្ត​ថា ចំណោម​សមាជិក ប​.​ស​.​ស ជាង ២ លាន ៧ សែន​នាក់ ក្នុង​នោះ សមាជិក ប​.​ស​.​ស ផ្នែក​ថែទាំ​សុខភាព​លើ​វិស័យ​សាធារណៈ​មាន​ចំនួន ៥០៤ ៧៩៦ នាក់ សមាជិក ប​.​ស​.​ស វិស័យ​ឯកជន​ចំនួន ១ ៥៦៩ ២៣២ នាក់ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និយោជន៍​ចំនួន ៤៨១ ២២០ នាក់ និង​សមាជិក ប​.​ស​.​ស ជា​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស (សហព័ទ្ធ និង​កូន) ចំនួន ១៥០ ៦៧១ នាក់។

លោក​បាន​លើក​ឡើង​ថា ចាប់​តាំងពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង​ទៅ​នេះ ក្រុមការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​និង​កំពុង​ចុះ​ផ្សព្វផ្សាយ​តាម​រាជធានី​-​ខេត្ត និង​ចុះ​យុទ្ធនាការ​ផ្ទាល់​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​យ៉ាងសកម្ម នៅ​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស រួម​នឹង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ផ្លូវការ Facebook, Telegram,YouTube, TikTok និង​តាម​បណ្ដាញ​សង្គម​របស់​សិល្បករ តារា​ចម្រៀង និង​អ្នក​មាន​ប្រជាប្រិយភាព​ក្នុង​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​​ជាមួយ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច៣៨ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម