Connect with us

ព័ត៌មានអន្ដរជាតិ

ថៃគ្រោង​ចុះហត្ថលេខា FTA ជាមួយ​សមាគមពាណិជ្ជកម្ម​សេរីអឺរ៉ុប​នៅសប្តាហ៍ក្រោយ ដោយ​រំពឹង​ជំរុញ​កំណើនសេដ្ឋកិច្ចប្រទេស​

បានផុស

នៅ

ប្រទេស​ថៃ​គ្រោង​នឹង​ចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​សមាគមពាណិជ្ជកម្ម​សេរីអឺរ៉ុប​ (EFTA) នៅ​សប្ដាហ៍​ក្រោយ​ ដោយ​រំពឹង​ថា​នឹង​ជួញជំរុញ​កំណើន​សេដ្ឋកិច្ចរបស់​ប្រទេស​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation កាល​ពី​ព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ​ លោក Pichai Naripthaphan បានប្រកាសថា ពិធីចុះហត្ថលេខានឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែមករា អំឡុង​វេទិកាសេដ្ឋកិច្ចពិភពលោក​ នៅទីក្រុង​ដាវូស ប្រទេស​ស្វីស។ បន្ទាប់​ពី​នេះ ​គេ​នឹង​ដាក់​ជូន​ឯកសារ​ទៅ​សភាថៃសម្រាប់ការផ្តល់សច្ចាប័ន ដោយ​​ដំណើរការនេះ​ រំពឹងថានឹងចំណាយពេលប្រហែល១ឆ្នាំ។

លោក Pichai បានថ្លែង​យ៉ាង​ដូច្នេះថា​៖ «FTA នេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសថៃ ដោយបើកផ្លូវថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ។ យើងរំពឹងថា កិច្ចព្រមព្រៀងនេះនឹងជំរុញ GDP របស់ប្រទេសថៃលើសពី ៣ ភាគរយ​ ដោយការបង្កើនការវិនិយោគពី​បរទេស​ និងការនាំចេញ​»។

កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​រវាង​ថៃ​ ​និង EFTA (រួមមាន​ប្រទេស​អ៊ីស្លង់ លីចតេនស្ទីន ន័រវេស និងស្វីស) គ្របដណ្តប់លើវិស័យជាច្រើន រួមទាំងការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញ និងសេវាកម្ម ការវិនិយោគ ​កម្មសិទ្ធិបញ្ញា គោលនយោបាយប្រកួតប្រជែង លទ្ធកម្មរបស់រដ្ឋាភិបាល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រដ្ឋមន្ត្រីដដែលបាន​បង្ហាញ​សុទិដ្ឋិនិយម​យ៉ាងដូច្នេះថា៖ «យើង​មាន​ទំនុក​ចិត្ត​ថា FTA នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ណាមួយ​ដល់​ប្រទេស​ថៃ​នោះ​ទេ ហើយ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​របស់​យើង»។

គួរ​គូស​បញ្ជាក់ថា​ មុន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីចូល​មក​ដល់ ប្រទេស​ក្នុង​ EFTA ជាដៃគូពាណិជ្ជកម្មដ៏ធំ​របស់​ថៃ​រួច​ហើយ​។ ក្នុងរយៈពេល ១១ ខែដើម​ឆ្នាំ ២០២៤ ពាណិជ្ជកម្មថៃជាមួយ EFTA បានកើនឡើងដល់ ១១,៤៧ ​ប៊ីលានដុល្លារ ដែលតំណាងឱ្យ ២,០៦ ភាគរយ​ ​នៃពាណិជ្ជកម្មពិភពលោកសរុបរបស់ប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៧ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម