ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញាចុះបញ្ជីកំណើតក្នុងប្រព័ន្ធឌីជីថលឱ្យបាន១០០% នៅត្រឹមឆ្នាំ២០៣០
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានបញ្ជាក់ពីជំហរក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងសម្រេចឱ្យបាននូវមហិច្ឆិតានៃការចុះបញ្ជីកំណើតឱ្យបាន១០០% និងការចុះបញ្ជីមរណភាព ៨០% ត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យស្របតាមគោលការណ៍ជាសកលនៃ ទស្សវត្សអត្រានុកូលដ្ឋាន។
ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសម្ចាស់ផ្ទះ សហការរៀបចំកិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទីៗ ជាមួយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UN-ESVAP) ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៤ដល់១៦ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
ការជ្រើសរើសជាម្ចាស់ផ្ទះនេះដោយ UN-ESCAP ពិនិត្យឃើញអំពីដំណើរវិវឌ្ឍន៍ដ៏ល្អក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាននៅកម្ពុជា ដើម្បីចែករំលែកនូវបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយដល់ប្រទេសក្នុងតំបន់ចាកចេញពីការចុះបញ្ជីដោយដៃហើយឈានទៅដល់ការចុះបញ្ជីតាមប្រព័ន្ធឌីជីថល។
ក្នុងសេចក្ដីប្រកាសព័ត៌មានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្ដេជ្ញា៖ «ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងសម្រេចឱ្យបាននូវមហិច្ឆិតានៃការចុះបញ្ជីជាឱ្យបាន១០០% និងការចុះបញ្ជីមរណភាព ៨០% ត្រឹមឆ្នាំ២០៣០»។
កិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃនេះមានការចូលរួមពីពីតំណាងប្រតិភូតំបន់អាស៊ីអាគ្នេយ៍ ប្រទេស Papua New Guinea តំណាងក្រសួងស្ថាប័នពាក់ព័ន្ធមានប្រមាណ៨០នាក់ មកពី១១ប្រទេស និង១៥ស្ថាប័នអន្តរជាតិ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ