ព័ត៌មានជាតិ
ខេត្តក្រចេះ មានសណ្ឋាគារ ១៥ កន្លែង ផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ
ខេត្តក្រចេះ គឺខេត្តតូចមួយតែគួរឲ្យចាប់ចិត្តសិ្ថតនៅប៉ែកឦសាននៃប្រទេសកម្ពុជា និងជាគោលដៅទេសចរដ៏សំខាន់ មានសត្វផ្សោត គឺជារតនសម្បត្តិជាតិមានជីវិតដ៏កម្រ និងសម្បត្តិធម្មជាតិ ទីកន្លែងលេងកំសាន្តប្លែកៗជាច្រើន។ ខេត្តនេះ មានព្រំប្រទល់ជាប់នឹងស្ទឹងត្រែង មណ្ឌលគីរី នៅភាគខាងជើង កំពង់ធំ និងកំពង់ចាម នៅខាងលិច ត្បូងឃ្មុំ នៅខាងត្បូង និងវៀតណាមខាងកើត។
ពីរាជធានីភ្នំពេញ មកដល់ទីរួមខេត្តក្រចេះ មានចម្ងាយប្រមាណជា ៣១៥ គីឡូម៉ែត្រ ដោយខេត្តមួយនេះ ត្រូវបានលាតសន្ធឹងតាមដងទន្លេមេគង្គ មានប្រវែងប្រមាណជាង ២២០គីឡូម៉ែត្រ។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តក្រចេះបានឲ្យដឹងថា ខេត្តសិ្ថតនៅប៉ែកឦសាននៃរាជធានីភ្នំពេញ គឺមានសណ្ឋាគារ ចំនួន ១៥ កន្លែង សម្រាប់ផ្ដល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
១. សណ្ឋាគារ លីជឺ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
២. សណ្ឋាគារ ហ៊រ ប៊ុន្នី មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
៣. សណ្ឋាគារ មេគង្គដូលហ្វីន មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៤. សណ្ឋាគារ ឧត្តមសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៥. សណ្ឋាគារ ឡាក់ឡាយវើល៍ មានបន្ទប់ស្នាក់នៅ និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។
៦. សណ្ឋាគារ ឆ្នេរទន្លេ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៧. សណ្ឋាគារ មហាឧត្តម មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៨. សណ្ឋាគារ រីវើល៍ដូហ្វីន មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
៩. សណ្ឋាគារ មុំប្រជាប្រិយ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់បេនឡានខេត្ត។
១០. សណ្ឋាគារ ផ្សោតមាស មានបន្ទប់ស្នាក់នៅ និងម៉ាស្សា ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
១១. សណ្ឋាគារ សន្តិភាព មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ និងកំពង់ផែ។
១២. សណ្ឋាគារ ជ័យសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
១៣. សណ្ឋាគារ ចម្ប៉ាពេជ្រ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅទីរួមស្រុកស្នួល។
១៤. សណ្ឋាគារ ថាច់ ខៀវ មានបន្ទប់ស្នាក់នៅ ស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ទល់មុខវិមាន ឈ្នះឈ្នះ ២ធ្នូ។
១៥. សណ្ឋាគារ ឡីរីឡេស ឌីឆ្លូង មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន នៅឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
អត្ថបទ៖ ប្រុញ វិធិន
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ