ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរុះរើ កាត់ស្លាក និងសំយាប តាមចិញ្ចើមផ្លូវ ក្រោយជូនដំណឹងរួច
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះរុះរើ និងកាត់ស្លាកយីហោផ្សេងៗ រួមទាំងសំយាបផ្ទះ ដើម្បីធ្វើការពង្រីកផ្លូវឲ្យធំទូលាយ ងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ បញ្ចៀសការកកស្ទះចរាចរណ៍។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានចុះរុះរើ និងកាត់ស្លាកយីហោផ្សេងៗ ដែលសាងសង់ជាប់ចិញ្ចើមផ្លូវ ចាប់ពីផ្លូវជាតិលេខ ៤ រហូតដល់រោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន ២ និងភូមិព្រៃព្រីងជើង ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីពង្រីកផ្លូវឲ្យធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ បញ្ចៀសការកកស្ទះចរាចរណ៍។ អាជ្ញាធរ បានឲ្យដឹងថា ផ្លូវខាងលើ ពង្រីងចេញម្ខាង ៥ ម៉ែត្រ ទាំងសងខាង ដូច្នេះផ្លូវនេះមានទំហំទទឹង ១៨ ម៉ែត្រ។
អាជ្ញាធរ បានបន្តថា កន្លងមក កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៤ អាជ្ញាធរ បានចុះទៅជូនដំណឹង និងវាស់បាញ់គំនូសម្តងរួចហើយ ដោយប្រាប់ប្រជាពលរដ្ឋដែលមានស្លាកយីហោ តូបកាហ្វេ និងសំយាបផ្ទះជាដើម ឲ្យរុះរើចេញមុន និងដល់ថ្ងៃផុតកំណត់។ រហូតមកដល់ទី ១៧ ខែមករា ឆ្នាំ ២០២៥ នេះ ពលរដ្ឋមួយចំនួននៅតែមិនស្តាប់ការណែនាំ ទើបអាជ្ញាធរចុះរុះរើកាត់ស្លាកយកទៅរក្សាទុកនៅសាលាខណ្ឌតែម្ដង៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ