ព័ត៌មានជាតិ
ប្រធានសភាម៉ាឡេស៊ី សរសើរថាពលករកម្ពុជាដែលធ្វើការនៅម៉ាឡេស៊ី សុទ្ធតែខំធ្វើការ និងមានសីលធម៌ល្អ
ប្រធានរដ្ឋសភាម៉ាឡេស៉ីបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato Johari Bin Abdul) បានសម្ដែងនូវការកោតសរសើរចំពោះពលករកម្ពុជា ដែលកំពុងបម្រើការងារនៅប្រទេសម៉ាឡេស៉ី ដែលសុទ្ធតែជាអ្នកឧស្សាហ៍ព្យាយាម និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌។ ប្រធានសភាម៉ាឡេស៊ីកោតសរសើរពលករកម្ពុជាបែបនេះ នៅក្នុងពេលជួបសម្ដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ប្រធានសភាម៉ាឡេស៊ី ក៏បានអះអាងថាពលករកម្ពុជាដែលកំពុងបម្រើការទីនោះ គឺទទួលបានសិទ្ធិពេញលេញគ្រប់គ្រាន់ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៉ី ហើយក៏កំពុងសប្បាយរីករាយ ក្នុងការទទួលយកនូវចំណេះជំនាញសំខាន់ៗ ដែលនេះជាសក្ដានុពលមួយនៅពេលត្រឡប់មកកម្ពុជាវិញ នឹងអាចមានឱកាសជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។
ដោយឡែក ចំពោះអ្នកវិនិយោគ និងរកទទួលទាននៅប្រទេសម៉ាឡេស៉ីវិញ ត្រូវបានលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បង្ហាញការសន្យាថា នឹងព្យាយាមធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀត សំដៅពង្រឹងដល់វិស័យវិនិយោគ និងពាណិជ្ជកម្មរវាងម៉ាឡេស៉ី-កម្ពុជា កាន់តែល្អប្រសើរ។ ខណៈវិស័យទេសចរណ៍ លោកក៏លើកឡើងដែរថា នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍យ៉ាងច្រើនរបស់កម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។
នៅចំពោះមុខប្រធានរដ្ឋសភាម៉ាឡេស៊ី, ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏បានចាត់ទុកប្រទេសម៉ាឡេស៉ី ជាដៃគូ និងជាមិត្តដ៏ល្អដែលដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងកិច្ចកសាងសន្ដិភាព និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ដោយទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ មានរយៈកាល៦៨ឆ្នាំមកហើយ ខណៈម៉ាឡេស៉ីជាប្រទេសដំបូងគេក្នុងតំបន់អាស៊ាន ដែលមកវិនិយោគនៅកម្ពុជា បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវបានផ្ដួលរំលំ និងបានចូលរួមយ៉ាងសំខាន់ក្នុងប្រតិបត្តិការកសាងសន្ដិភាព បានរយៈការបញ្ជូនកងកម្លាំងមួកខៀវមកកម្ពុជានៅឆ្នាំ១៩៩៣។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនលោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល អំពីការអភិវឌ្ឍប្រទេសកម្ពុជា ដែលលោកបានឃើញច្បាស់ នៅពេលមកទស្សនកិច្ចដោយផ្ទាល់នាពេលនេះ។ ការអភិវឌ្ឍរបស់កម្ពុជា បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមិនអាចខ្វះបានចំពោះការចូលរួមចំណែកពីភាគីមិត្តម៉ាឡេស៉ី តាមរយៈការវិនិយោគ វិស័យពាណិជ្ជកម្ម វិស័យសន្ដិសុខ វិស័យយោធា ការបណ្ដុះបណ្ដាលមន្ដ្រី និងការមើលថែពលករកម្ពុជា នៅប្រទេសម៉ាឡេស៉ី។
លោក នេត សាវឿន គូសបញ្ជាក់ថា ការដំណើរការរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក៏មិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់បណ្ដាប្រទេសជាមិត្តក្នុងតំបន់អាស៊ាន ពិសេសប្រទេសម៉ាឡេស៉ីផងដែរ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា លោក កត្តា អ៊ន ធ្លាប់បានឱ្យដឹងថា ពលករកម្ពុជាជាង២២០០០នាក់ ក្នុងនោះស្ត្រីជាង២១០០០នាក់ កំពុងបម្រើការងារនៅប្រទេសម៉ាឡេស៊ី លើការងារជាស្ត្រីមេផ្ទះ៕
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ