ព័ត៌មានជាតិ
អភិបាលរងខេត្តព្រះវិហារ ឱ្យប្រធានច្រកទ្វារអន្តរជាតិអានសេះថ្មីត្រូវពង្រឹងការងារ និងរក្សាទំនាក់ទំនងផ្ទៃក្នុងឲ្យបានល្អ
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានណែនាំឱ្យប្រធានច្រកទ្វារអន្តរជាតិអានសេះថ្មី លោក នាន់ បូនេត ត្រូវពង្រឹងការងារ និងរក្សាទំនាក់ទំនងផ្ទៃក្នុងឲ្យបានល្អ។ អភិបាលរងខេត្តព្រះវិហារណែនាំដូច្នេះ នៅពិធីប្រកាសចូលកាន់តំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិអានសេះកម្ពុជា-អានម៉ាថៃ ដែលពិធីនេះនៅសាលាស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។
លោក នាន់ បូនេត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តព្រះវិហារ ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិអានសេះ -អានម៉ា បន្ទាប់ពីលោកចិន ខន្តី អតីតប្រធានច្រកទ្វារមួយនេះ ត្រូវតែងតាំងជាអភិបាលស្រុកជាំក្សាន្ត។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ ថា លោក នាន់ បូនេត ដែលត្រូវបានប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនអន្តរជាតិអានសេះ ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ មិនត្រឹមតែជាការផ្លាស់ប្តូរ មុខងារប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងប្រសិទ្ធភាពការងារ និង ការអភិវឌ្ឍន៍ច្រកអានសេះឲ្យកាន់តែរីកចម្រើន ពីព្រោះច្រក អានសេះ មានសារសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តព្រះវិហារ និងជាច្រកទ្វារដែលត ភ្ជាប់ពាណិជ្ជកម្ម ការវិនិយោគ និងការទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ដូច្នេះការជ្រើស រើសបុគ្គលិកដែលមានសមត្ថភាព មានបទពិសោធន៍ និងមានចក្ខុវិស័យច្បាស់លាស់មកដឹកនាំច្រកអន្តរជាតិ ដូចជាលោក នាន់ បូនេត ដែលបានជ្រើសរើសតែងតាំងនៅថ្ងៃនេះគឺជាបុគ្គលដែលមានគុណសម្បត្តិដើម្បីបំពេញភារកិច្ចសំខាន់នេះ។ អភិបាលរងខេត្តព្រះវិហាររូបនេះ ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកច្រកអានសេះ នឹងមានការអភិវឌ្ឍន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោកអភិបាលរងខេត្ត បានណែនាំឱ្យប្រធានច្រកអានសេះ ដែលទើបនឹងទទួលបានមុខតំណែងថ្មីនេះ ត្រូវយក ចិត្តទុកដាក់លើការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់។បន្តរក្សា និងរៀបចំលក្ខណៈសម្បត្តិនានា ក្នុងនាមជាថ្នាក់ដឹកនាំ ដើម្បីជាគម្រូដល់មន្ត្រីក្រោមឱវាទ។ កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឲ្យបានពេញលេញ ដើម្បី ឲ្យការងារកាន់ តែល្អប្រសើរ ថែមទៀត ជាពិសេស គឺការផ្តល់សេវាជូនប្រជាពលរដ្ឋ និងកិច្ចការអភិវឌ្ឍនៅមូលដ្ឋានឲ្យបានល្អប្រសើរ។ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺទំនាក់ទំនងផ្ទៃក្នុងឱ្យ បានល្អទាំងជាមួយក្រុមប្រឹក្សា ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕
អត្ថបទ៖ជុន កុសល
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់