ព័ត៌មានអន្ដរជាតិ
ពិធីឡើងកាន់តំណែងលោក ត្រាំ ផ្លាស់ប្ដូរទៅធ្វើនៅក្នុងវិមានវិញ ព្រោះតែព្យុះព្រិលធ្ងន់ធ្ងរ
ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បាននិយាយថា ពិធីស្បថចូលកាន់តំណែងរបស់លោកនៅថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងនៅខាងក្នុងវិមាន Capitol វិញ ជាជាងនៅខាងក្រៅ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង។ នេះគឺជាលើកទីមួយហើយក្នុងរយៈពេល ៤០ឆ្នាំដែលពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកត្រូវផ្លាស់ប្ដូរមកធ្វើខាងក្នុងអគារបែបនេះ។
លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃសុក្រថា៖ «មានព្រុះអាកទិកកំពុងបោកបក់មកលើប្រទេស។ ខ្ញុំមិនចង់ឃើញមនុស្សឈឺ ឬរងរបួសនោះទេ»។
លើកមុនពេលដែលពិធីឡើងកាន់តំណែង ត្រូវបានផ្លាស់ប្តូរទៅធ្វើនៅក្នុងអគារវិញ ក៏ដោយសារតែអាកាសធាតុចុះខ្លាំងរហូតដល់ដក ២៣ ទៅ ២៩អង្សាសេ គឺនៅក្នុងឆ្នាំ១៩៨៥ សម្រាប់ពិធីស្បថលើកទីពីររបស់អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ លោក Ronald Reagan។
អាកាសធាតុសម្រាប់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទ បានត្រូវព្យាករថា សីតុណ្ហភាពនៅពេលស្បថចូលកាន់តំណែងរបស់លោក ត្រាំ នឹងធ្លាក់ចុះប្រហែលដក៧អង្សាសេ បូករួមជាមួយខ្យល់ត្រជាក់។
លោក ត្រាំ បាននិយាយថា អ្នកគាំទ្រអាចមើលពិធីនេះនៅលើអេក្រង់នៅខាងក្នុងអគារ Capital One Arena ដែលជាកន្លែងកីឡានៅកណ្តាលទីក្រុងវ៉ាស៊ីនតោនដែលអាចផ្ទុកមនុស្ស ២០ ០០០នាក់។
អាកាសធាតុត្រជាក់ធ្លាប់បានជះឥទ្ធិពលដល់ពិធីឡើងកាន់តំណែងប្រធានាធិបតីអាមេរិកនាពេលកន្លងមក។
លោក William Henry Harrison ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៩ បានថ្លែងសុន្ទរកថាដ៏វែងបំផុតនៅថ្ងៃទី៤ខែមីនាឆ្នាំ១៨៤១ ក្នុងស្ថានភាពសើម និងត្រជាក់ ដោយគ្មានមួក ឬអាវធំ។
ព្រឹត្តិការណ៍ និងសុន្ទរកថានោះត្រូវបានគេគិតថាបានរួមចំណែកធ្វើឲ្យគាត់ស្លាប់ដោយសារជំងឺរលាកសួត ដោយគាត់បានទទួលមរណភាពមួយខែបន្ទាប់ពីឡើងកាន់តំណែង ហើយអាណត្តិប្រធានាធិបតីរបស់គាត់មានរយៈពេលខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក៕
ដោយ៖ ឈាង
ចុចអាន៖ ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?