ព័ត៌មានជាតិ
ខេត្តរតនគិរី បន្តចុះត្រជាក់ដល់ ១៤ អង្សាសេ
ខេត្តរតនគិរី មានអាកាសធាតុត្រជាក់ជាងពីម្សិលមិញទៀត ចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែមករា ឆ្នាំ២០២៥ ចុះត្រជាក់ដល់ ១៤អង្សាសេ។ នេះ បើយោងតាមការផ្សាយរបស់មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តរតនគិរី។
បើព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសខេត្តរតនគិរី ចាប់ពីថ្ងៃ ១៨ ខែ មករា ឆ្នាំ២០២៥ ដល់ថ្ងៃ ២០ ខែមករា ឆ្នាំ២០២៥ ស្ថានភាបអាកាសធាតុខេត្តរតនគិរី ទទួលឥទ្ធិពល ពីទ្រនុងសម្ពាធខ្ពស់ចិន ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ សីតុណ្ហភាព ១៤°C ទៅ ៣១°C ខ្យល់បក់ មកពីទិសបូព៌ និង មានល្បឿន ២ ទៅ ៥ ម៉ែត្រ/វិនាទី។
ការចុះត្រជាក់នេះ នៅតាមតំបន់ភ្នំខ្ពង់រាប និងនៅតាមបឹងបួរ បណ្តាលឱ្យរងា និងមានខ្យល់បក់មកលាយ ជាមួយទឹកសន្សើម លាយឡំជាមួយការចុះអ័ព្ទ ផ្ទៃមេឃស្រឡះ ។
ដូចនេះ សូមប្រជាពលរដ្ឋនៅ តាមតំបន់ខាងលើត្រូវយកចិត្តទុក ថែរក្សាសុខភាព ពាក់អាវរងា និងងូតទឹកក្តៅឧណ្ហៗ ជាពិសេសត្រូវយកចិត្តទុកដាក់ ក្មេងតូច ជៀសវាងកើតជម្ងឺផ្តាសាយ ៕
ដោយ៖ ខៀវ ចាប
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ