Connect with us

នយោបាយ

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលថ្កោលទោស និងឱ្យទណ្ឌិតសម រង្សី ឈប់ធ្វើនយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»

បានផុស

នៅ

លោក ហេង សំណាង ប្រធានបណ្តុំអង្គការ សមាគមយុវជនសង្គមស៊ីវិល បានអំពាវនាវដល់ទណ្ឌិត សម រង្ស៊ី គួរបញ្ឈប់សកម្មភាពបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ គ្មានបានហុចផលប្រយោជន៍ពិតប្រាកដជូនជាតិនោះទេ ជាពិសេសសូមបញ្ឈប់នយោបាយ «ស្វាស៊ីបាយ លាបមាត់ពពែ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សំណាង អំពាវនាវបែបនេះ បន្ទាប់ពីលោក សង្កេតឃើញ ទណ្ឌិត សម រង្សី ម្តងហើយ ម្តងទៀត តែងតែបញ្ជូនសារនយោបាយខ្មៅកខ្វក់បំបែកបំបាក់ជាតិ រូបភាពចាក់រុក ឆ្កឹះឆ្កៀល ញុះញង់ គ្មានបានហុចផលប្រយោជន៍ដល់ជាតិ នៅតាមបណ្តាញសង្គមរបស់ខ្លួន ឱ្យពលរដ្ឋងើបបះបោរផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ។

លោក ហេង សំណាង ដែលជាមេដឹកនាំយុវជនសង្គមស៊ីវិលសកម្មខាងនយោបាយ វាយបក និងឆ្លើយតបភ្លាមៗទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បានបញ្ជាក់ថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធតែងតែជួបជុំគ្នា ធ្វើការ ថ្កោលទោសចំពោះក្រុមជ្រុលនិយម ដែលមានមេទណ្ឌិត  សម រង្ស៊ី  មានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កជាភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល ។

លោក ហេង សំណាងបញ្ជាក់ទៀតថា ទណ្ឌិត សម រង្ស៊ី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជា តាមរយៈផ្តួលការដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែបំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃរបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេសពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។

លើសពីនេះទៀត មេដឹកនាំយុវជនសង្គមស៊ីវិលរូបនេះ សង្កត់ធ្ងន់ទៀតថា លោក សម រង្ស៊ី តែងតែបង្កើតរឿងមិនពិត ក្នុងន័យដើម្បីបន្តុះបង្អាប់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គ្រប់រូបភាព តាមរយៈ «ស្វាស៊ីបាយ លាបមាត់ពពែ»។ ដូច្នេះ លោកអំពាវនាវដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមកុំជឿ ឬចាញ់បោក ទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួន  ហើយងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយសក្តានុពលរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា  បន្តរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនទៅមុខទៀត ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម