Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌជ្រោយចង្វារ បើកយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដើម្បីទីក្រុងមានបរិយាកាសល្អ សោភ័ណភាព

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៥ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ បើក​យុទ្ធនាការ​ស្ដីពី​ការ​សម្អាត​អនាម័យ​បរិស្ថាន «កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន» និង​យុទ្ធនាការ «ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក» ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនាការ​នេះ​ក្រោម​អធិបតីភាព លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ និង លោក សែម ដា​រិន្ទ អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ ដោយ​មាន​ការ​ចូលរួម​ពី មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ កងកម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ កងកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ មន្ត្រី​ចំណុះ​រដ្ឋបាល​ខណ្ឌ មន្ត្រី​សង្កាត់ សិស្សានុសិស្ស ក្រុមហ៊ុន​ប្រមូល​សំរាម ៨០០ SuperGaea និង​ក្រុមហ៊ុន អេកូ​អែ​ត និង​ហ្គ្រីន សរុប​ចំនួន ៣០៩ នាក់។

លោក សែម ដា​រិន្ទ លើក​ឡើង​ថា ការ​បើក​យុទ្ធនាការ​ស្ដីពី​ការ​សម្អាត​អនាម័យ​បរិស្ថាន «កម្ពុជា​ស្អាត ខ្មែរ​ធ្វើបាន» និង​យុទ្ធនាការ «ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក» ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​ខណ្ឌ​ជ្រោយចង្វារ ជាពិសេស រាជធានី​ភ្នំពេញ ក្លាយ​ជា​ទីក្រុង​ដែល​គួរ​ឱ្យ​ចង់​រស់នៅ មាន​បរិយាកាស​ល្អ មាន​សោភ័ណភាព បង្កើន​ការ​យល់ដឹង អំពី​អនាម័យ​បរិស្ថាន​ដល់​សាធារណជន ក្នុង​គោលបំណង​បង្កើន​បរិស្ថាន​ស្អាត​ក្នុង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​អនាម័យ​ល្អ​ដែល​នាំមក​នូវ​សុខភាព​ល្អ។ ម្យ៉ាង​វិញ​ទៀត ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅ​គ្រប់​ភាគី​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន​ទាំងអស់ ដើម្បី​ចូលរួម​អនុវត្ត​ឱ្យ​បាន​ផុសផុល សំដៅ​ឆ្ពោះទៅកាន់​ទីក្រុង​មាន​អនាម័យ បរិស្ថាន​ស្អាត និង​ភូមិឋាន​គ្មាន​សំរាម។

សូម​រំលឹក​ផង​ដែរ​ថា ក្រសួងបរិស្ថាន បាន​ប្រកាស​បើក​យុទ្ធនាការ​សំអាត​ផ្លូវជាតិ ក្រោម​ប្រធានបទ «ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក» ចាប់ពី​ថ្ងៃទី ១ ខែ​មករា ឆ្នាំ ២០២៥ នេះ តទៅ។ ការ​ប្រកាស​ដាក់​ចេញ​យុទ្ធនាការ​សំអាត​ផ្លូវជាតិ ខាង​លើ​នេះ បន្ទាប់ពី​មាន​ការ​ចលនា​ចូលរួម​ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​សាកល្បង​សំអាត​តាម​ដង​ផ្លូវ នា​ពេល​កន្លងមក ជាពិសេស​ការ​សំអាត​ផ្លូវជាតិ​លេខ ៣ លេខ​ ៤ លេខ​ ៤១ និង​លេខ​ ៥១ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ផ្លូវជាតិ​ស្អាត គ្មាន​សំរាម សំណល់​ប្លាស្ទិក​រាយប៉ាយ នៅ​តាម​ដង​ផ្លូវ។

យុទ្ធនា​ការ​សំអាត​ផ្លូវជាតិ«ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក» នឹង​ចូលរួម​ចំណែក​លើកកម្ពស់​សោភ័ណភាព​ទីក្រុង ទីប្រជុំជន​នៅ​តាម​បណ្ដា​ផ្លូវជាតិ​ទូទាំង​ប្រទេស កាន់តែ​ស្រស់​ស្អាត មាន​អនាម័យ ខ្យល់​អាកាស​ស្អាត និង​សណ្ដាប់ធ្នាប់​ល្អ ប្រកបដោយ​ភាព​ទាក់ទាញ ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​ទាក់ទាញ​អ្នក​វិនិយោគ និង​ទេសចរ​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ឡើង៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម