Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ ខេត្ត​សៀមរាប នឹង​បន្ត​បោះបង្គោល​​ព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត ដើម្បីការពារជីវចម្រុះបឹងទន្លេសាប

បានផុស

នៅ

បើតាមលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប​ នៅ​ឆ្នាំ ២០២៥ ក្រុមការងារនឹងបន្តបោះបង្គោលព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត ដើម្បីការពារជីវចម្រុះ និងសម្បត្តិធនធានធម្មជាតិក្នុងបឹងទន្លេសាប។

ក្នុង​ដំណើរចុះទស្សនកិច្ច​ទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប លោករដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់ថា ក្នុងខេត្តសៀមរាប បន្ទាប់ពីការផ្ទៀងផ្ទាត់ធ្វើបច្ចុប្បន្នភាពឆ្នាំ២០២៤ ទំហំផ្ទៃដីបឋម តំបន់១ មានទំហំ ៦៦ ៧០០,៩០ ហិកតា តំបន់២ មានទំហំ ៩០ ៣៥២ ហិកតា និងតំបន់ ៣ មានទំហំ ១០០ ៨០៥,៦០ ហិកតា ព្រមទាំងមានបង្គោលព្រំតំបន់៣ ចំនួន ២៩៩បង្គោល ដែលត្រូវបាន​បោះ​ចប់សព្វគ្រប់ ១០០% កាលពីឆ្នាំ២០២៤ ហើយនៅឆ្នាំ២០២៥ ក្រុមការងារនឹងបន្តបោះបង្គោលព្រំតំបន់ ២ ចំនួន ៤៧២ បង្គោលទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បឹងទន្លេសាប​ចែកចេញជា ៣ តំបន់ ដែល​តំបន់១ គឺជាតំបន់ប្រជាពលរដ្ឋរស់នៅ ដែលមានបណ្ណកម្មសិទ្ធិស្របច្បាប់ចេញពីរដ្ឋាភិបាល។ តំបន់២ គឺជាតំបន់អាស្រ័យផល ដែលពលរដ្ឋ​មានសិទ្ធិត្រឹមតែអាស្រ័យផល​ និង​តំបន់៣ គឺជាតំបន់ដែលត្រូវការពារ និងហាមប៉ះពាល់ជាដាច់ខាត។

កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានដឹកនាំគណៈប្រតិភូសមាជិកអាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តពាក់ព័ន្ធ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ដើម្បីចុះសិក្សាស្វែងយល់ពីបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់ ៣ សហគមន៍​អភិរក្សជីវៈចម្រុះបឹងពារាំង និងស្ថានីយបូមទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

លោករដ្ឋមន្ត្រី និងគណៈប្រតិភូអន្តរក្រសួងបានចុះពិនិត្យបង្គោលព្រំតំបន់៣ និងតំបន់អភិរក្សជីវៈចម្រុះ​បឹងពារាំង ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ដែលបង្កើតឡើងតាំង​ពីឆ្នាំ២០១៦ ស្ថិតនៅប៉ែកខាងត្បូងជាប់បឹងទន្លេសាបក្នុងតំបន់៣ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងអាជ្ញាធរមូលដ្ឋានក៏បានធ្វើទស្សនកិច្ចនៅស្ថានីយបូមទឹកជ្រាវ ដែលបម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ស្ថិតនៅជាប់មាត់បឹងទន្លេសាប ក្នុងតំបន់៣ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ក្រុងសៀមរាប។

ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍ ដែល​ស្នើសុំធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធនានាមានជាអាទិ៍ ប្រឡាយទឹក និង​​ផ្លូវធ្វើដំណើរជាដើម លោក​រដ្ឋមន្ត្រីបានលើកឡើងបញ្ជាក់ថា នៅក្នុងតំបន់ ៣ ច្បាប់បាន​ចែង​យ៉ាងច្បាស់ជាតំបន់​ហាម​ឃាត់ដាច់ខាត មិនអាចប៉ះពាល់បានទេ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្រ្តីក៏​បានស្នើឱ្យរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប រៀបចំធ្វើបច្ចុប្បន្នភាពលើបរិមាណតម្រូវការទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្តសៀមរាបនៅរដូវប្រាំង និងរដូវវស្សា ដោយធ្វើការសិក្សាទាំងតម្រូវការក្នុងបណ្តាញ និងក្រៅបណ្តាញ ហើយរាយការណ៍មកក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជាឯកសារយោងក្នុងការធ្វើផែនការវិនិយោគ​នា​ពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ៣១ នាទីutes មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម