Connect with us

ព័ត៌មានជាតិ

ប្រតិភូខេត្តចំនួន ៦ នៃកម្ពុជា ជួបពិភាក្សាជាមួយ​ថ្នាក់ដឹកនាំខេត្តប៊ិញភឿក ដើម្បីបង្កើន​​កិច្ច​សហការ​ប្រតិបត្តិការ​ខេត្ត​ជាប់ព្រំដែន

បានផុស

នៅ

គណៈប្រតិភូខេត្តចំនួន ៦ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម និងខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានចូលជួបពិភាក្សា និងសម្តែងនូវការ អបអរសាទរជាមួយ​ថ្នាក់ដឹកនាំបក្សរដ្ឋ កងកម្លាំងប្រដាប់អាវុធ បុគ្គលិក កម្មករ និងប្រជាជន ខេត្តប៊ិញភឿក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម និងដើម្បីបង្កើននូវ ចំណងមិត្តភាព លើសហប្រតិបត្តិការដៃគូរអភិវឌ្ឍន៍ ខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងឲ្យគណៈប្រតិភូខេត្តចំនួន ៦ របស់ប្រទេសកម្ពុជា បានសម្តែង​នូវការអបអរសាទរជូនចំពោះលោកស្រី តុន ង៉ុកហាញ់ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តប៊ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានគណៈកម្មាធិការមជ្ឈឹមបក្សផ្តល់សេចក្តីទុកចិត្តគាំទ្រ និងតែងតាំងជាលេខាគណៈកម្មាធិការបក្សខេត្ត ប៊ិញភឿក រួមនិងលោកស្រី ត្រើន ទ្វេហៀន អនុលេខាគណៈកម្មាធិការបក្សខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក ស្របពេលនិងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមផងដែរ។

លោក វ៉ា ថន បាន​បញ្ជាក់ថា តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តនៃប្រទេសទាំងពីរគឺធ្វើឡើងដើម្បីរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន​ប្រទេស​ទាំងពីរ។

ជាមួយគ្នានេះ ខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ កាន់តែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន សំដៅការគ្រប់គ្រង ការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសខុសច្បាប់ ការឆ្លងដែន ដោយខុសច្បាប់ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរ ទំនិញកសិផល គ្រឿងឧបភោគ បរិភោគនៅតាមច្រកទ្វារព្រំដែន៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម