Connect with us

ចរាចរណ៍

ទើបចេញពីហូបការគេ បើករថយន្តទៅផ្ទះ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ

បានផុស

នៅ

បុរស​ម្នាក់ ចេញពី​ហូប​ការ​គេ បើក​រថយន្ត​រេ​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បង្ក​ការ​ខូចខាត និង​រថយន្ត​ខ្ទេច​មួយ​ចំហៀង​មុខ​ផ្នែក​ខាងឆ្វេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ២០ នាទី​យប់ ថ្ងៃ​ទី ១៩ ខែ​មករា ឆ្នាំ ២០២៥ នៅ​ត្រង់​ចំណុច​ស្តុប​ក្រសួងមហាផ្ទៃ តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្ចាស់​រថយន្ត បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចេញ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍ នៅ​ម្ដុំ​ច្បារអំពៅ ដោយ​បើកបរ​រថយន្ត កាមរី ពណ៌​ស្ករ ដែល​មាន​ស្លាក​លេខ ភ្នំពេញ 2BA-8252 គោល​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ តាម​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​ត្បូង​ទៅ​ជើង។

ម្ចាស់​រថយន្ត បាន​បន្ត​ថា ដោយសារ​ទើប​តែ​ហូប​ស្រា​ផង មក​ដល់​ចំណុច​កើតហេតុ គាត់​ក៏បាន​រេ​ចង្កូត​រថយន្ត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូចខាត​អស់ ១ កង់។ ចំណែក​រថយន្ត​ត្រូវ​បាន​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ខាងឆ្វេង មិន​អាច​បន្ត​ដំណើរ​ទៀត​បាន តែ​សំណាងល្អ មិន​បង្ក​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ទៅ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម