Connect with us

ព័ត៌មានជាតិ

កម្មករ​បង្ហើប​ ក្រោយ​ចប់​ការ​ដ្ឋាន​ស្ពាន​​នៅ​ខេត្ត​ក្រចេះ នឹង​បន្ត​​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ពី​ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ

បានផុស

នៅ

កម្មករ​មួយ​រូប​ដែល​កំពុង​បម្រើ​ការងារ​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​ក្នុង​ខេត្ត​ក្រចេះ​បាន​បង្ហើប​ប្រាប់​ថា ក្រោយ​បញ្ចប់​ការដ្ឋាន​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ ក្រុម​កម្មករ​នឹង​បន្ត​ការ​ងារសាងសង់​ស្ពាន​ឆ្លង​ទន្លេ​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ។

​កម្មករ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​បាន​បញ្ជាក់​ថា តាម​គម្រោង​ដំបូង​ក្រោយ​បញ្ចប់​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ស្ទឹងត្រង់ក្រូចឆ្មារ​ គ្រោងចល័ត​គ្រឿង​ចក្រ​ទៅ​​​បន្ត​សាងសង់​ស្ពាន​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​កំពង់ធំ តែ​ផែនការ​ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្លាស់ប្ដូរ​ផែនការ បើ​តាម​កម្មករ​រូប​នេះ​ក៏​មិន​បាន​ដឹង​ច្បាស់​ដែរ តែ​អាច​ដោយសារ​ការ​ពិបាក​ចល័ត​គ្រឿងចក្រ ហើយ​ណាមួយ​គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​នៅ​ខេត្ត​ក្រចេះ​នៅ​ជិត​ការដ្ឋាន​ស្ពាន​នៅ​ស្ទឹងត្រង់​ស្រាប់ ហើយ​ក៏​ជា​គម្រោង​អាទិភាព​ដូចគ្នា ​ទើប​ក្រោយ​បញ្ចប់​ការដ្ឋាន​ស្ពាន​នៅ​ស្ទឹងត្រង់ ក៏​បន្ត​ដំណើរការ​សាងសង់​ស្ពាន​នៅ​ខេត្ត​ក្រចេះ​តែ​ម្តង។

បើតាមក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គ្រោង​បើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ ២០២៥។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២%។

ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២៥ ដែល​រាជរដ្ឋាភិបាលកម្ពុជា បាន​ប្រកាស​ដាក់​ឲ្យប្រើប្រាស់ បានលើក​ពីគម្រោង​អភិវឌ្ឍន៍​សាធារណៈ​សំខាន់ៗ ដូចជា​ផ្នែក​អប់រំ សុខាភិបាល ធារាសាស្ត្រ ទឹក​ស្អាត អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ជាដើម ដែលត្រូវការកម្ចីថវិកា​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ​ពីដៃគូ​អភិវឌ្ឍ។

គម្រោង​អភិវឌ្ឍន៍​សំខាន់ៗនៅ​ឆ្នាំ ២០២៥​ របស់រដ្ឋាភិបាល ក៏បាន​​​លើក​​​ពី​គម្រោង​អាទិភាព​ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៥០C ពី​ខេត្តកំពង់ឆ្នាំង​ទៅខេត្ត​កំពង់ធំ រួម​ទាំង​ស្ពានឆ្លងទន្លេសាប​ផង​ដែរ។ ជាមួយគ្នានេះ ក៏​មាន​លើកគម្រោ​ងពាក់ព័ន្ធ​ការ​ស្ថាបនាផ្លូវ​និង​ស្ពាន​តភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ។

ពាក់ព័ន្ធ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិលេខ ៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​សាប​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ មន្រ្តី​អ្នកនាំពាក្យក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក៏​មិន​ទាន់​មាន​ការ​ឆ្លើយតប​អាច​បើក​ការដ្ឋាន​នៅ​ឆ្នាំ ២០២៥ ឬ​យ៉ាងណា​នោះ​ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសថា គម្រោងសាងសង់ផ្លូវ ​៥០ សេ និង​ស្ពាន​ឆ្លង​ទន្លេ​សាប​តភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ​គឺជាគម្រោងអាទិភាព ដើម្បី​ជំរុញ​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​​ឲ្យបាន​ឆាប់​​បំផុត។

​បើតាមប្រមុខ​រដ្ឋាភិបាល គម្រោង​សាងសង់​ផ្លូវ​និង​ស្ពាន​ពីខេត្តកំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ ជាគម្រោង​ប្រវត្តិសាស្ត្រ​ដែ​ល​សាងសង់​ឆ្លងកាត់​កណ្តាល​ប្រទេសកម្ពុជា ដែល​អាច​បំព្រួញ​ចម្ងាយ​ធ្វើ​ដំណើរ​ពី​ជាង ១០០ គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត គិតពី​ទីរួម​ខេត្ត​កំពង់ឆ្នាំង មក​កាន់ផ្លូវជាតិ​លេខ​៦ នៃក្រុងស្ទឹងសែន​ខេត្តកំពង់ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម